* Amazon ចុះកិច្ចព្រមព្រៀងថាមពល ២០ឆ្នាំ ជំរុញការវិនិយោគនុយក្លេអ៊ែរជាង ៣ពាន់លានដុល្លារ
* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

OpenAI បង្ហាញខ្លួន «Dots»៖ ភ្នាក់ងារ AI ជំនាន់ថ្មីសម្រាប់បំពេញការងារស្វ័យប្រវត្តិ ២៤/៧

02-10-2026 09:13

(បរទេស)៖ ក្រុមហ៊ុន OpenAI បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «Dots» ដែលជាភ្នាក់ងារ AI (AI Agents) ត្រូវបានរចនាឡើង ដើម្បីបន្តបំពេញកិច្ចការដោយខ្លួនឯង បន្ទាប់ពីទទួលបានគោលដៅពីអ្នកប្រើប្រាស់។

ភ្នាក់ងារនេះ ដំណើរការដោយ GPT-6 Astra និងមានកុំព្យូទ័រលើ Cloud ព្រមទាំងកម្មវិធីរុករកបណ្តាញ (Web Browser) ផ្ទាល់ខ្លួន។ វាអាចដំណើរការ ២៤/៧ ពោលគឺមានសមត្ថភាពធ្វើការឆ្ពោះទៅរកគោលដៅពេញម៉ោង រៀនសូត្រពីមតិយោបល់របស់អ្នកប្រើប្រាស់ និងបន្តកិច្ចការទោះបីជាអ្នកប្រើប្រាស់មិននៅមុខកុំព្យូទើរក៏ដោយ។ វាក៏ភ្ជាប់ជាមួយកម្មវិធីជាង ៤,០០០ និងធ្វើការតាមរយៈ ChatGPT, Slack និង Microsoft Teams។ បន្ថែមពីនេះ វាអាចដោះស្រាយកិច្ចការស្មុគស្មាញដូចជា ការស្រាវជ្រាវ ការអភិវឌ្ឍកម្មវិធី ការវិភាគទិន្នន័យ និងការបង្កើតមាតិកាជាដើម។

អ្នកប្រើប្រាស់អាចកំណត់ច្បាប់ និងតម្រូវឱ្យមានការយល់ព្រមពីមនុស្ស (Human Approval) សម្រាប់សកម្មភាពជាក់លាក់ណាមួយ។ ទោះជាយ៉ាងណា ក៏មានដែនកំណត់ផងដែរ ពោលគឺការងារអសកម្មដែលបច្ចុប្បន្នត្រូវបានកំណត់ត្រឹមឧបករណ៍អានតែប៉ុណ្ណោះ (Read-only tools)។

គួរជម្រាបថា «Dots» គឺជាភ្នាក់ងារកម្មវិធី (Software Agents) មិនមែនជាមនុស្សយន្តរូបវន្តនោះទេ។ បច្ចុប្បន្ន ពួកវាកំពុងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់សម្រាប់អ្នកប្រើប្រាស់ ChatGPT Pro និង Business Premium ដែលមានសិទ្ធិក្នុងទីផ្សារដែលគាំទ្រ រួមជាមួយនឹងកំណែសាកល្បង Enterprise beta ផងដែរ៕