* Amazon ចុះកិច្ចព្រមព្រៀងថាមពល ២០ឆ្នាំ ជំរុញការវិនិយោគនុយក្លេអ៊ែរជាង ៣ពាន់លានដុល្លារ
* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

Wirtz រកបានគ្រាប់បាល់ នៅពេលអាល្លឺម៉ង់ស្គាល់ជ័យជម្នះលើកដំបូង ស្ថិតការដឹកនាំដោយលោក Klopp

02-10-2026 09:38

(បរទេស)៖ ខ្សែប្រយុទ្ធ Florian Wirtz នៃក្លិបអង់គ្លេស Liverpool រកបានគ្រាប់បាល់ទី២ ក្នុងការរួមចំណែកជួយក្រុមអាល្លឺម៉ង់ យកឈ្នះស៊ែប៊ី ២-០ យប់មិញនេះក្នុងពានលីគអឺរ៉ុប UEFA Nations League 2026-27 ដែលជាជ័យជម្នះលើកដំបូងផងដែរ ក្នុងចំណោម ៣ប្រកួតរបស់គ្រូបង្វឹកថ្មី លោក Jurgen Klopp។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Wirtz បានផ្លាស់ទៅលេងនៅ Liverpool មានរយៈពេលត្រឹមតែ ១ឆ្នាំ ក្រោយការចាកចេញពីកីឡដ្ឋាន Anfield របស់លោក Klopp។

ទោះជាយ៉ាងណា ១ប្រកួតដំបូងរបស់លោក Klopp ក្នុងការដឹកនាំឥន្រ្ទីដែកអាល្លឺម៉ង់ ជំនួសលោក Julian Nagelsmann ក្រោយចប់ World Cup 2026 បានស្មើ ១-១ ទលនឹងហូឡង់ មុនមកចាញ់ក្រិច ១-០ និងឈ្នះភ្ញៀវស៊ែប៊ី ២-០ យប់មិញ ក្នុងប្រកួតទី៣ នៅ UNL នៃ League A ក្រុម២ ក្នុងកីឡដ្ឋាន Allianz Arena ដែលមានអ្នកទស្សនាជិត ៧ម៉ឺននាក់៕