* Amazon ចុះកិច្ចព្រមព្រៀងថាមពល ២០ឆ្នាំ ជំរុញការវិនិយោគនុយក្លេអ៊ែរជាង ៣ពាន់លានដុល្លារ
* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

ជំហានថ្មីមួយទៀតរបស់ AVATAR X Cambodia ផ្តល់ភាពងាយស្រួលជូនអតិថិជន ក្នុងការទទួលបានឥណទានទិញម៉ូតូ !

02-10-2026 09:51

(ភ្នំពេញ)៖ ក្រុមហ៊ុន AVATAR X Cambodia បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការផ្តល់ឥណទានម៉ូតូ AVATAR X រវាងធនាគារឯកទេស ដូនពេញ ម.ក និងក្រុមហ៊ុន ជែតស៍ គ្រុប ឯ.ក បានបញ្ចប់ដោយជោគជ័យ។

កិច្ចសហការនេះ គឺជាជំហានសំខាន់មួយ ក្នុងការបង្កើនភាពងាយស្រួលជូនអតិថិជន ដែលមានបំណងប្រើប្រាស់ម៉ូតូ AVATAR X តាមរយៈជម្រើសឥណទានដែលកាន់តែងាយស្រួល និងសមស្រប។

ក្នុងឱកាសនេះ លោកឧកញ៉ា ស្រី ចាន់ថន ស្ថាបនិក AVATAR X បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងគុណភាព ផលិតផល សេវាកម្ម និងការបង្កើតភាពជាដៃគូរឹងមាំ ដើម្បីផ្តល់អត្ថប្រយោជន៍កាន់តែច្រើនជូនអតិថិជន។

AVATAR X មិនចង់ត្រឹមតែលក់ម៉ូតូជូនអតិថិជននោះទេ ប៉ុន្តែយើងចង់ធ្វើឱ្យការក្លាយជាម្ចាស់ម៉ូតូ AVATAR X កាន់តែងាយស្រួល និងដើរទៅមុខជាមួយអតិថិជនរបស់យើង។

ការចុះហត្ថលេខានាថ្ងៃនេះ គឺជាការចាប់ផ្តើមនៃកិច្ចសហការថ្មីមួយ ហើយ AVATAR X Cambodia នឹងបន្តអភិវឌ្ឍផលិតផល សេវាកម្ម និងដំណោះស្រាយហិរញ្ញប្បទានថ្មីៗ ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរ។

AVATAR X - ប្រេនខ្មែរ បច្ចេកវិទ្យាស្តង់ដារអន្តរជាតិ !