* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់
* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

កម្មវិធី AI Chatbot «Grok» របស់ Elon Musk បានណែនាំលោក ដូណាល់ ត្រាំ ឱ្យចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា

02-10-2026 10:02

(បរទេស)៖ យោងតាមរបាយការណ៍របស់ទស្សនាវដ្តី Time បានឱ្យដឹងថា កាលពីខែធ្នូ ឆ្នាំ ២០២៥ ដែលជាពេលប្រហែលមួយខែ មុនពេលសហរដ្ឋអាមេរិកចូលឈ្លានពានប្រទេសវេណេស៊ុយអេឡា និងចាប់ខ្លួនប្រធានាធិបតី Nicolás Maduro នោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានរៀបចំកិច្ចប្រជុំសម្ងាត់មួយជាមួយលោក Elon Musk។ ជំនួបនេះកើតឡើងប្រហែលប្រាំពីរខែបន្ទាប់ពីលោក Elon Musk បានចាកចេញពីតួនាទីរបស់លោកនៅក្នុងរដ្ឋបាលលោក ត្រាំ នៅឯនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE)។

ក្នុងអំឡុងពេលកិច្ចប្រជុំនោះ ប្រភពព័ត៌មានបានប្រាប់ទស្សនាវដ្តី Time ថា លោក ត្រាំ បាន «ចំណាយពេលរាប់ម៉ោង» និយាយជាមួយ chatbot Grok របស់លោក Elon Musk ដោយថែមទាំងសួរថា តើប្រជាជនវេណេស៊ុយអេឡានឹងមានប្រតិកម្មយ៉ាងណា ប្រសិនបើប្រធានាធិបតីរបស់ពួកគេត្រូវបានចាប់ខ្លួន។ មុនពេលកិច្ចប្រជុំនោះ ពោលគឺនៅក្នុងខែកញ្ញា លោក ត្រាំ បានចាប់ផ្តើមបញ្ជាឱ្យកងទ័ពអាមេរិកធ្វើការវាយប្រហារលើកប៉ាល់វេណេស៊ុយអេឡា ដោយចោទប្រកាន់ថាពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ នៅពេលនោះ មនុស្សជាច្រើនបានងាកទៅសួរ Grok អំពីការវាយប្រហារលើកប៉ាល់ និងបរិយាកាសនយោបាយនៅវេណេស៊ុយអេឡា។ ជាលទ្ធផល Grok បានប្រាប់លោក ត្រាំ ថា លោក Maduro គឺជា «ជនផ្តាច់ការដែលគ្មានការគាំទ្រ និងថាជនជាតិវេណេស៊ុយអេឡាជាច្រើនទំនងជានឹងអបអរសាទរចំពោះការដួលរលំរបស់គាត់»។

នៅពេលដែលការអបអរសាទរទាំងនោះពិតជាបានកើតឡើងមែន បន្ទាប់ពីសហរដ្ឋអាមេរិកបានចូលឈ្លានពានកាលពីថ្ងៃទី៣ ខែមករា លោក ត្រាំ ហាក់ដូចជា «យល់ថា Grok គឺជាប្រព័ន្ធដ៏ឆ្លាតវៃ និងអស្ចារ្យខ្លាំង»។ ដោយសារហេតុផលនេះ ទើបមិនគួរឱ្យភ្ញាក់ផ្អើលទេដែលកាលពីខែមិថុនា ឆ្នាំនេះ ប្រធានផ្នែក AI របស់មន្ទីរបញ្ចកោណបានប្រកាសថា យោធាបានប្រើប្រាស់ប្រព័ន្ធ Gov Grok ដើម្បីដាក់ពង្រាយ និងវាយប្រហារគោលដៅក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ង់។

ទោះបីជា Grok មិនមែនជាគំរូ AI តែមួយគត់ដែលបម្រើការឱ្យក្រសួងការពារជាតិអាមេរិក (DoD) នោះទេ (ព្រោះ OpenAI ក៏មានកិច្ចព្រមព្រៀង ហើយ Anthropic ក៏មានកិច្ចចរចាជុំវិញការប្រើប្រាស់គំរូរបស់ខ្លួនសម្រាប់ស៊ើបការណ៍យោធា) ប៉ុន្តែ Grok ហាក់មានសន្ទុះគាំទ្រកាន់តែខ្លាំងឡើងក្រោមរដ្ឋបាលបច្ចុប្បន្ន។

គួរជម្រាបថា កាលពីដើមសប្តាហ៍នេះ មន្ទីរបញ្ចកោណបានប្រកាសថា លោក Elon Musk និងលោក Palmer Luckey មកពីក្រុមហ៊ុន Anduril ត្រូវបានជ្រើសរើសឱ្យធ្វើជាសហប្រធានដឹកនាំការសិក្សាមួយស្តីពីរបៀបដែលបច្ចេកវិទ្យាកម្រិតខ្ពស់ត្រូវបាន និងអាចត្រូវយកមកប្រើប្រាស់នៅលើសមរភូមិ៕