* Amazon ចុះកិច្ចព្រមព្រៀងថាមពល ២០ឆ្នាំ ជំរុញការវិនិយោគនុយក្លេអ៊ែរជាង ៣ពាន់លានដុល្លារ
* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

កូនស្រីកែភេទ Elon Musk បញ្ចេញពាណិជ្ជកម្មឌឺដងឪពុក និងប្រឆាំង AI

02-10-2026 16:05

(បារ៉ាសេឡូណា)៖ កាលពីខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ អ្នកនាង Vivian Jenna Wilson ដែលជាកូនស្រីកែភេទ របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការបង្ហាញខ្លួនជាមុខមាត់តំណាងឱ្យយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មថ្មីរបស់ម៉ាកយីហោសម្លៀកបំពាក់អេស្ប៉ាញ Desigual ក្រោមប្រធានបទ «Born to Disobey» (កើតមកដើម្បីប្រឆាំង)។

នៅក្នុងវីដេអូពាណិជ្ជកម្ម Vivian បានបង្ហាញខ្លួនជាមួយរ៉ូបូតដែលមានរូបរាងដូចមនុស្ស (Humanoid Robot) ឈ្មោះថា DESI84 ដោយនាងបានធ្វើបាប និងប្រើប្រាស់វា (Robot) យ៉ាងលេងសើចជាគ្រឿងលម្អ ព្រមទាំងអូសវានៅលើឥដ្ឋ។ រូបរាងរបស់ DESI84 ត្រូវបានគេកត់សម្គាល់ឃើញភ្លាមៗថា មានទម្រង់ស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងរ៉ូបូត Optimus របស់ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនរបស់ឪពុកនាង។

សារចម្បងរបស់ Vivian នៅក្នុងយុទ្ធនាការនេះ គឺតម្រង់ទិសដៅរិះគន់ចំៗទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នាងបានសម្តែងការប្រឆាំងយ៉ាងខ្លាំង ដោយផ្អែកលើហេតុផលថា AI កំពុងដកហូតការងាររបស់ក្រុមអ្នកសិល្បៈ និងអ្នកច្នៃប្រឌិត ព្រមទាំងបង្កើតផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន។

យុទ្ធនាការនេះត្រូវបានសង្ខេបតាមរយៈឃ្លាដ៏មានន័យជម្រៅថា «He was designed to obey. I wasn't.» («វាត្រូវបានរចនាឡើងដើម្បីស្តាប់បង្គាប់។ ប៉ុន្តែខ្ញុំមិនមែនទេ»)។

ដោយសារតែទំនាក់ទំនងដ៏ល្អក់កកររវាង Vivian និង Elon Musk នាពេលកន្លងមក ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកតាមដានមើលឃើញយ៉ាងច្បាស់ថា ទាំងសកម្មភាព និងស្លោកពាណិជ្ជកម្មនេះ គឺជាការផ្ញើសារឌឺដង និងវាយបកដោយផ្ទាល់ទៅកាន់ឪពុករបស់នាង៕

ទស្សនាវិឌីអូ៖​ https://share.coolapp.com.kh/CQAAAGZyZXNobmV3c_N5UMln7kEWqt4_hYurrSk