* Apple ត្រៀមរឹតបន្តឹងការអនុញ្ញាតឱ្យ AI ចូលប្រើទិន្នន័យលើ Mac ក្រោយមានការរិះគន់លើ Meta Muse
* Amazon ចុះកិច្ចព្រមព្រៀងថាមពល ២០ឆ្នាំ ជំរុញការវិនិយោគនុយក្លេអ៊ែរជាង ៣ពាន់លានដុល្លារ
* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

New Mexico ស្នើឱ្យ Meta បង់ពិន័យរហូតដល់ ៤០ ពាន់លានដុល្លារ ក្នុងសំណុំរឿងទិន្នន័យ Facebook

03-10-2026 09:15

(បរទេស)៖ រដ្ឋ New Mexico របស់សហរដ្ឋអាមេរិក បានស្នើឱ្យចៅក្រមបញ្ជាឱ្យក្រុមហ៊ុន Meta Platforms បង់ប្រាក់ពិន័យចន្លោះពី ៣៥ ពាន់លានដុល្លារ ដល់ ៤០ ពាន់លានដុល្លារ បន្ទាប់ពីគណៈវិនិច្ឆ័យរកឃើញថា ក្រុមហ៊ុនបានបំភាន់អ្នកប្រើប្រាស់អំពីការគ្រប់គ្រងទិន្នន័យ និងឯកជនភាពនៅលើ Facebook។ សំណុំរឿងនេះពាក់ព័ន្ធនឹងរឿងអាស្រូវ Cambridge Analytica ដែលត្រូវបានបង្ហាញថា ទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook រហូតដល់ ៨៧ លាននាក់ ត្រូវបានប្រមូលតាមរយៈកម្មវិធីភាគីទីបីដោយគ្មានការយល់ព្រម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦។

សំណុំរឿងនេះត្រូវបានដាក់តាំងពីឆ្នាំ២០២១ ដោយចោទ Meta ថា បានផ្តល់ព័ត៌មានបំភាន់អំពីអ្នកដែលអាចចូលប្រើទិន្នន័យអ្នកប្រើប្រាស់ ព្រមទាំងការដោះស្រាយមាតិកាដូចជា ការនិយាយស្អប់ខ្ពើម និងព័ត៌មានមិនពិត។ គណៈវិនិច្ឆ័យបានពិនិត្យសេចក្តីថ្លែងការណ៍ចំនួន ២៩ របស់ Meta និងថ្នាក់ដឹកនាំ ហើយរកឃើញថា ២៦ មានលក្ខណៈបំភាន់ និងមានការរំលោភច្បាប់ការពារអ្នកប្រើប្រាស់របស់រដ្ឋជាង ៤៣ លានករណី។

មេធាវីរដ្ឋ New Mexico លោកស្រី Randi McGinn បានស្នើឱ្យកំណត់ប្រាក់ពិន័យ ៣៥–៤០ ពាន់លានដុល្លារ ដោយនិយាយថា៖ «តុលាការនេះគួរតែនិយាយទៅកាន់ Meta ជាភាសាតែមួយដែលក្រុមហ៊ុនយល់ នោះគឺលុយ និងតម្លៃភាគហ៊ុនរបស់វា»។ តាមច្បាប់រដ្ឋ ចៅក្រមអាចកំណត់ប្រាក់ពិន័យរហូតដល់ ៥,០០០ ដុល្លារក្នុងមួយការរំលោភ ប៉ុន្តែរដ្ឋបានស្នើចំនួនទាបជាងការគណនាអតិបរមា ដើម្បីជៀសវាងបញ្ហាពាក់ព័ន្ធនឹងសិទ្ធិតាមរដ្ឋធម្មនុញ្ញ។

ចំណែក Meta បានប្រឆាំងនឹងសំណើនេះ ដោយមេធាវី Matt Nicholson ហៅវាថា «ប្រាក់ពិន័យដ៏មហាសាល ដែលនឹងរំលោភបទប្បញ្ញត្តិជាច្រើននៃរដ្ឋធម្មនុញ្ញ» និងស្នើឱ្យកំណត់ប្រាក់ពិន័យត្រឹម ៣.៤៥ ពាន់លានដុល្លារ។ Meta ក៏អះអាងថា ខ្លួនមិនបានលក់ទិន្នន័យអ្នកប្រើប្រាស់ ហើយរដ្ឋ New Mexico មិនបានបង្ហាញថា អ្នកប្រើប្រាស់ណាម្នាក់ពិតជាត្រូវបានបំភាន់ឡើយ។ ចៅក្រម Francis Mathew រំពឹងថានឹងសម្រេចអំពីទំហំប្រាក់ពិន័យនៅចុងខែតុលានេះ៕