* Apple ត្រៀមរឹតបន្តឹងការអនុញ្ញាតឱ្យ AI ចូលប្រើទិន្នន័យលើ Mac ក្រោយមានការរិះគន់លើ Meta Muse
* Amazon ចុះកិច្ចព្រមព្រៀងថាមពល ២០ឆ្នាំ ជំរុញការវិនិយោគនុយក្លេអ៊ែរជាង ៣ពាន់លានដុល្លារ
* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

Apple ត្រៀមរឹតបន្តឹងការអនុញ្ញាតឱ្យ AI ចូលប្រើទិន្នន័យលើ Mac ក្រោយមានការរិះគន់លើ Meta Muse

03-10-2026 10:54

(បរទេស)៖ ក្រុមហ៊ុន Apple គ្រោងបន្ថែមវិធានការគ្រប់គ្រងលើប្រព័ន្ធប្រតិបត្តិការ Mac ដើម្បីឱ្យអ្នកប្រើប្រាស់ដឹងកាន់តែច្បាស់ និងត្រូវបញ្ជាក់ដោយផ្ទាល់ នៅពេលកម្មវិធី ឬភ្នាក់ងារ AI ស្នើសុំសិទ្ធិចូលប្រើទិន្នន័យទូលំទូលាយនៅលើកុំព្យូទ័រ។ ការប្រកាសនេះធ្វើឡើង ខណៈមានការព្រួយបារម្ភជុំវិញការចូលប្រើទិន្នន័យរបស់ Muse ដែលជាភ្នាក់ងារ AI របស់ Meta។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។

លើ Mac មុខងារ «Full Disk Access» អាចអនុញ្ញាតឱ្យកម្មវិធីចូលប្រើទិន្នន័យស្ទើរតែទាំងអស់នៅលើម៉ាស៊ីន រួមមានឯកសារ អ៊ីមែល សារ និងប្រវត្តិរុករក ប្រសិនបើអ្នកប្រើប្រាស់ផ្តល់សិទ្ធិ។ Apple បាននិយាយថា អ្នកអភិវឌ្ឍកម្មវិធីមួយចំនួនកំពុងប្រើសិទ្ធិនេះតាមវិធីដែលអាចបង្កហានិភ័យដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុនបានសរសេរថា៖ «ចាប់ពីពេលនេះតទៅ យើងនឹងដាក់ចេញវិធានការគ្រប់គ្រងបន្ថែម ដើម្បីធានាថា អ្នកប្រើប្រាស់ដែលពិតជាចង់ផ្តល់សិទ្ធិចូលប្រើក្នុងកម្រិតដ៏ទូលំទូលាយនេះដល់កម្មវិធីមួយ អាចធ្វើបានតែជាមួយសកម្មភាពដែលបញ្ជាក់យ៉ាងច្បាស់ពីចេតនារបស់អ្នកប្រើប្រាស់ប៉ុណ្ណោះ»។ Apple ក៏បានព្រមានថា នៅពេលភ្នាក់ងារ AI កាន់តែមានសមត្ថភាព និងស្វ័យប្រវត្តិកាន់តែខ្លាំង ហានិភ័យពីការផ្តល់សិទ្ធិចូលប្រើកម្រិតនេះនឹងកើនឡើងយ៉ាងខ្លាំង។

ការផ្លាស់ប្តូររបស់ Apple កើតឡើងក្រោយអ្នកសរសេរអត្ថបទបច្ចេកវិទ្យារបស់ទស្សនាវដ្តី Inc លោក Jason Aten បានអះអាងថា Muse បានចូលប្រើសារនៅលើ Mac របស់លោក ទោះលោកនិយាយថាមិនបានអនុញ្ញាតឱ្យ Muse ចូលប្រើសាររបស់លោកក៏ដោយ។ លោកបានរាយការណ៍ថា Muse បានធ្វើសមកាលកម្មទិន្នន័យពីមូលដ្ឋានទិន្នន័យ Messages នៅលើម៉ាស៊ីនរបស់លោក។

ទោះជាយ៉ាងណា អ្នកនាំពាក្យ Meta លោក Andy Stone បានបដិសេធការអះអាងថា Muse អាចចូលអាន Messages ដោយគ្មានការអនុញ្ញាត ដោយបញ្ជាក់ថា អ្នកប្រើប្រាស់ត្រូវបើកទាំង Full Disk Access និង Messages connector ជាមុនសិន។ លោកបានសរសេរលើបណ្តាញសង្គម X ថា៖ «អ្នកត្រូវតែបើកទាំង Full Disk Access និង Messages connector ទើប Muse អាចអានមាតិកា Messages របស់អ្នកបាន។ វាមិនអាចអាន Messages របស់អ្នកបានទេ ប្រសិនបើអ្នកមិនធ្វើដូច្នេះ ហើយអ្នកអាចដកសិទ្ធិនោះវិញបានគ្រប់ពេល»៕