* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់
* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

ហាងវ៉ែនតាធំរបស់ហូឡង់ ផ្អាកលក់វ៉ែនតាឆ្លាតវៃ Meta ដោយសារបារម្ភពីឯកជនភាព

03-10-2026 14:05

(បរទេស)៖ បណ្តាញហាងវ៉ែនតាធំមួយរបស់ហូឡង់ Hans Anders បានផ្អាកការលក់វ៉ែនតាឆ្លាតវៃ Ray-Ban របស់ Meta នៅក្នុងប្រទេសហូឡង់ និងបែលហ្ស៊ិក ចំពេលក្តីបារម្ភអំពីឯកជនភាពកាន់តែខ្លាំង។ អ្នកនាំពាក្យ Hans Anders បាននិយាយថា៖ «ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីការជជែកដេញដោលជាសាធារណៈ និងនយោបាយដែលកំពុងបន្តជុំវិញវ៉ែនតាឆ្លាតវៃ និងសំណួរអំពីលក្ខខណ្ឌដែលបច្ចេកវិទ្យានេះអាចត្រូវបានប្រើប្រាស់»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។

ការផ្អាកលក់នេះកើតឡើង ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងជុំវិញវ៉ែនតាដែលមានកាមេរ៉ា និងអាចថតរូប ឬវីដេអូអ្នកនៅជុំវិញបាន។ អាជ្ញាធរការពារទិន្នន័យហូឡង់ AP បានព្រមានថា ការថតមនុស្សដែលអាចសម្គាល់អត្តសញ្ញាណបាន មិនមានន័យថាអ្នកថតអាចយករូបភាព ឬវីដេអូនោះទៅប្រើ ចែករំលែក ឬផ្សព្វផ្សាយដោយសេរីនោះទេ ហើយក្នុងករណីជាច្រើនត្រូវការការអនុញ្ញាត ឬមូលដ្ឋានច្បាប់សមស្រប។

Meta បានការពារផលិតផលរបស់ខ្លួន ដោយបញ្ជាក់ថា វ៉ែនតាដែលមានកាមេរ៉ា មានភ្លើងសញ្ញានៅផ្នែកខាងមុខ ដែលភ្លឹបភ្លែតនៅពេលថតរូប ឬវីដេអូ ហើយមិនអាចបិទបាន។ អ្នកនាំពាក្យ Meta បាននិយាយថា៖ «កាមេរ៉ានឹងត្រូវបានបិទ ប្រសិនបើមាននរណាម្នាក់បិទបាំង ឬព្យាយាមកែប្រែវា»។ ទោះជាយ៉ាងណា ក្រុមការពារសិទ្ធិអ្នកប្រើប្រាស់ Consumentenbond បានអះអាងថា ភ្លើងសញ្ញានេះអាចត្រូវបានបិទបាំង និងបានទាមទារឱ្យ Meta កែប្រែវ៉ែនតាឱ្យស្របតាមច្បាប់ការពារឯកជនភាព។ ក្រុមនេះបានព្រមានថា នឹងប្តឹង Meta ប្រសិនបើក្រុមហ៊ុនមិនធ្វើការកែប្រែ។

ជាមួយគ្នានេះ ក្រុម Offlimits ដែលប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានតាមអ៊ីនធឺណិត បានអំពាវនាវឱ្យ Meta និង EssilorLuxottica ដែលជាម្ចាស់ម៉ាក Ray-Ban ដកវ៉ែនតានេះចេញពីការលក់ រហូតដល់អាចរកឃើញវិធីការពារការថតដោយលាក់លៀម។ នៅចក្រភពអង់គ្លេស បណ្តាញហាងស្រា Wetherspoon ក៏បានដាក់កំហិតលើការប្រើប្រាស់វ៉ែនតា Meta ដោយសារបារម្ភពីការថតដោយលាក់លៀមផងដែរ៕