កម្ពុជា បញ្ចប់ត្រឹមជើងឯករងពានរង្វាន់ FIFA ASEAN Cup 2026 ក្រោយចាញ់ម្ចាស់ផ្ទះហុងកុង ទាំងប្រផិតប្រផើយក្នុងវគ្គផ្ដាច់ព្រ័ត្រ
03-10-2026 20:46
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតពានរង្វាន់ FIFA ASEAN Cup 2026 (Division 2) ជាផ្លូវការហើយ ដោយទទួលបានត្រឹមជើងឯករង បន្ទាប់ពីភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះហុងកុង .... ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ដែលទើបបញ្ចប់ការប្រកួតមុននេះ នៅកីឡដ្ឋាន Kai Tak ។
ជំនួបកាត់សេចក្ដីចំពោះមុខអ្នកគាំទ្រ ៣១,៣៧៣នាក់នេះ ក្រុមទាំងពីរ បានវាយសម្រុកគ្នាទៅវិញទៅមក រហូតចល់ចុងវគ្គទី១ ទើបកីឡាករ Matthew Orr ស៊ុតគ្រាប់នាំមុខឲ្យហុងកុង នៅនាទី៤១ មុនកីឡាករ Everton Camargo ស៊ុតបាល់ពិន័យ ១១ម៉ែត្របន្ថែម ២គ្រាប់ទី២ នៅនាទី៥៨ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត បន្ទាប់ពីកម្ពុជាបានព្យាយាមវាយសម្រុក និងបង្កើតឱកាសជាបន្ដបន្ទាប់នៅចុងម៉ោង។
ទោះបីក្រុមគោព្រៃកម្ពុជា មិនអាចបង្កើតកំណត់ត្រាថ្មី ក្លាយជាជើងឯកពានរង្វាន់អន្ដរជាតិថ្មី រៀបចំ និងទទួលស្គាល់ដោយ FIFA តែកីឡាករទាំងអស់ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងពេញម៉ោង ហើយក៏ទទួលបានការកោតសរសើរពីអ្នកគាំទ្រ ចំពោះការឈានមកដល់វគ្គផ្ដាច់ព្រ័ត្រលើកដំបូងក្នុងពានរង្វាន់អន្ដរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជានេះផងដែរ៕



