* តើពាក្យ «Super Intelligence» និងកិច្ចព្រមព្រៀងសុវត្ថិភាពស្ម័គ្រចិត្ត អាចជួយដោះស្រាយបញ្ហាកេរ្តិ៍ឈ្មោះរបស់ AI បានដែរឬទេ?
* Fresh AI បន្តអាប់ដេតមុខងារ «PDF ↔ Images» គ្រាន់តែ Upload ភ្លាមប្រព័ន្ធ AI បំបែក PDF ទៅជារូបភាពស្វ័យប្រវត្តិតែមួយរំពេច !

Haaland មានបញ្ហារបួស នៅពេលន័រវែសចាញ់ម្ចាស់ផ្ទះព័រទុយហ្គាល់ ២-១ នៅ Nations League

05-10-2026 09:43

(បរទេស)៖​ តារាជើងស៊ុត Erling Haaland ត្រូវបង្ខំចិត្តប្តូរចេញនៅនាទី៦៧ ក្នុងប្រកួតដែលក្រុមជម្រើសជាតិន័រវែសចាញ់ម្ចាស់ផ្ទះព័រទុយហ្គាល់ ២-១ នៅពានលីគអឺរ៉ុប UEFA Nations League 2026-27 យប់មិញនេះ។

ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិបអាជីព Manchester City បានខកខានរកគ្រាប់បាល់ទាំងទៅទាំងមកសម្រាប់ន័រវែស ដោយបានចាញ់ក្រុមបច្ចខែលដោយលទ្ធផល ២-១ នេះនៃវគ្គសន្សំពិន្ទុប្រចាំពូល League A ក្រុម៤។

ទន្ទឹមគ្នានោះដែរ ក្រុមមេឃខៀវ City បានទន្ទឹងរង់ចាំចម្លើយ ក៏ដូចជាព័ត៌មានបន្ថែមទៀត ចំពោះកីឡាករដែលទើបស៊ុតបាន ៧គ្រាប់នារដូវកាលថ្មីនេះ ក្នុងការធ្វើដំណើរទៅផ្ទះ Liverpool នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នៃក្របខណ្ឌ Premier League។

វានឹងក្លាយជាការប្រកួតដំបូងរបស់ពួកគេ គិតចាប់តាំងពីទទួលរងនូវបទចោទប្រកាន់ពីការល្មើសច្បាប់ចាយលុយនៅ Premier League ដោយ Man City ត្រូវបានបិទផ្លូវ ដើម្បីប្តឹងបដិសេធផងនោះ៕