* តើពាក្យ «Super Intelligence» និងកិច្ចព្រមព្រៀងសុវត្ថិភាពស្ម័គ្រចិត្ត អាចជួយដោះស្រាយបញ្ហាកេរ្តិ៍ឈ្មោះរបស់ AI បានដែរឬទេ?
* Fresh AI បន្តអាប់ដេតមុខងារ «PDF ↔ Images» គ្រាន់តែ Upload ភ្លាមប្រព័ន្ធ AI បំបែក PDF ទៅជារូបភាពស្វ័យប្រវត្តិតែមួយរំពេច !

អាហ្សង់ទីន បន្តធ្វើបានល្អ ទោះពុំមានវត្តមាន Messi នៅជម្រើសជាតិទៀតក៏ដោយ

05-10-2026 10:09

(បរទេស)៖ អាហ្សង់ទីន ដែលឈានមកដល់វគ្គផ្តាច់ព្រ័ត្រ World Cup ២សម័យកាលចុងក្រោយ បានបំបាក់គូប្រជែងប៊ូគីណេហ្វាសូ (Burkina Faso) ដោយលទ្ធផល ៧ទល់នឹង០ ក្នុងជំនួបមិត្តភាពអន្តរជាតិនាយប់មិញនេះ ដោយពុំមានវត្តមានប្រធានក្រុម Lionel Messi ក្នុងជម្រើសជាតិទៀតឡើយ។

នេះជាជ័យជម្នះលើកទី២ ជាប់ៗគ្នាផងដែរ ក្រោយបំបាក់ក្រុមបូលីវី ស្ថិតនៅតំបន់អាមេរិកឡាទីនជាមួយគ្នាដោយលទ្ធផល ៤-០ បន្ទាប់ពីរងជើងឯក World Cup 2026 ដោយបានបាញ់ក្រុមនៅអឺរ៉ុប អេស្ប៉ាញ ១-០ កាលពីអំឡុងខែកក្កដាកន្លងទៅ។

ទោះជាយ៉ាងណា ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ ពុំមានវត្តមានទល់នឹងប៊ូគីណេហ្វាសូឡើយ ដោយត្រៀមបង្ហាញខ្លួនលើកចុងក្រោយជាមួយពពកសអាហ្សង់ទីននៅរាត្រីថ្ងៃអង្គារពេលប៉ះបេនីន ដែលជាការប្រកួតលាជម្រើសជាតិជាផ្លូវការតែម្តង ក្រោយចូលលេងក្នុងរយៈពេល ២១ឆ្នាំមកនេះ ដោយឈ្នះពាន World Cup ១លើកកាលឆ្នាំ២០២២ និងរងជើងឯក ២លើកផងដែរកាលឆ្នាំ២០១៤ និងឆ្នាំ២០២៦។

ជាការកត់សម្គាល់ផងដែរ ក្រុមមកពីទ្វីបអាហ្រ្វិកបានធ្វើដំណើរមកដល់ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន មានរយៈពេលត្រឹមតែ ៥ម៉ោងប៉ុណ្ណោះ នៅមុនការប្រកួតចាប់ផ្តើម ក៏ព្រោះតែជើងហោះហើរឯកជនដែលហោះចេញពីប្រទេសម៉ារ៉ុកត្រូវបានលុបចោលវិញ ដោយសារមានបញ្ហាបច្ចេកទេស៕