* តើពាក្យ «Super Intelligence» និងកិច្ចព្រមព្រៀងសុវត្ថិភាពស្ម័គ្រចិត្ត អាចជួយដោះស្រាយបញ្ហាកេរ្តិ៍ឈ្មោះរបស់ AI បានដែរឬទេ?
* Fresh AI បន្តអាប់ដេតមុខងារ «PDF ↔ Images» គ្រាន់តែ Upload ភ្លាមប្រព័ន្ធ AI បំបែក PDF ទៅជារូបភាពស្វ័យប្រវត្តិតែមួយរំពេច !

បន្ថែមកម្លាំង បន្តដំណើរដោយសុវត្ថិភាព! «ដាហ្ស» ចែកភេសជ្ជៈប៉ូវកម្លាំងសរុប ៥៧៣កេស ជូនអ្នកបើកបររថយន្តក្រុងសាធារណៈ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

05-10-2026 10:39

(ភ្នំពេញ)៖ ខណៈប្រជាពលរដ្ឋជាច្រើនត្រៀមធ្វើដំណើរ ទៅជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បងប្អូនអ្នកបើកបររថយន្តក្រុងសាធារណៈមួយចំនួន នៅតែបន្តបំពេញភារកិច្ច ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់គោលដៅដោយសុវត្ថិភាព។ ក្នុងស្មារតីយកចិត្តទុកដាក់ ចែករំលែកទៅកាន់សង្គមវិញ «ដាហ្ស» បានឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំងចំនួន ៥៧៣កេស ជូនបងប្អូនអ្នកបើកបរ ដើម្បីបន្ថែមថាមពល និងផ្ញើកម្លាំងចិត្តសម្រាប់ការបំពេញភារកិច្ច ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ។

ស្របពេលដែល រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ ផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បងប្អូនអ្នកបើកបរជាច្រើន បានពន្យារពេលជួបជុំគ្រួសារ ដើម្បីបន្តបម្រើការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ដើម្បីថ្លែងអំណរគុណ និងផ្តល់កិត្តិយសចំពោះការខិតខំបំពេញភារកិច្ចនេះ «ដាហ្ស» ក៏បានរៀបចំពិធីបំពាក់ «អាំងស៊ីង» ជូនបងប្អូនអ្នកបើកបរជានិមិត្តរូបនៃការកោតសរសើរ ចំពោះអ្នកដែលនៅពីក្រោយការធ្វើដំណើរ ប្រកបដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

ក្នុងនាមជាផលិតផលខ្មែរ «ដាហ្ស» តែងបន្តចូលរួមជាមួយសង្គម តាមរយៈសកម្មភាពផ្តល់កម្លាំងចិត្តដល់បងប្អូនដែលប្រកបរបរនៅលើដងផ្លូវ។ កន្លងមក «ដាហ្ស» ក៏ធ្លាប់ចុះសួរសុខទុក្ខ និងចែកជូនភេសជ្ជៈដល់បងប្អូនអ្នកបើកបរ PassApp និងអ្នករត់កង់បីខ្មែរ ដែលខិតខំប្រកបរបរប្រចាំថ្ងៃផងដែរ។

បើកបរទៅស្រុកដោយសុវត្ថិភាព ជាមួយ «ដាហ្ស»!៕