* តើពាក្យ «Super Intelligence» និងកិច្ចព្រមព្រៀងសុវត្ថិភាពស្ម័គ្រចិត្ត អាចជួយដោះស្រាយបញ្ហាកេរ្តិ៍ឈ្មោះរបស់ AI បានដែរឬទេ?
* Fresh AI បន្តអាប់ដេតមុខងារ «PDF ↔ Images» គ្រាន់តែ Upload ភ្លាមប្រព័ន្ធ AI បំបែក PDF ទៅជារូបភាពស្វ័យប្រវត្តិតែមួយរំពេច !

Apple ត្រៀមបើកសមរភូមិថ្មី ប្រកួតប្រជែង Amazon និង Google ក្នុងទីផ្សារផ្ទះឆ្លាតវៃ

05-10-2026 13:28

(បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងប្រកាសផលិតផលថ្មីសម្រាប់ទីផ្សារ ផ្ទះឆ្លាតវៃ (Smart Home) នៅថ្ងៃទី១៣ ខែតុលា ខាងមុខនេះ ដែលអាចក្លាយជាការពង្រីកប្រភេទផលិតផលដ៏សំខាន់មួយ ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិ (CEO) ថ្មី លោក John Ternus។ យោងតាមលោក Mark Gurman អ្នកសារព័ត៌មានរបស់ Bloomberg News Apple កំពុងត្រៀមបង្ហាញឧបករណ៍ Smart-home hub ដែលមានកូដខាងក្នុង J490 រួមជាមួយ HomePod mini និង Apple TV ជំនាន់ថ្មី។ នេះបើយោងតាមការចេញផ្សាយរបស់ Barchart។

Smart-home hub ថ្មីនេះ ត្រូវបានរំពឹងថានឹងមានអេក្រង់រាងការ៉េទំហំប្រហែល ៦ ទៅ ៧ អ៊ីញ អាចដាក់លើតុ ឬភ្ជាប់ជញ្ជាំងបាន។ វានឹងដើរតួជាចំណុចកណ្តាលសម្រាប់គ្រប់គ្រងឧបករណ៍ក្នុងផ្ទះ ហើយអាចប្រើបច្ចេកវិទ្យាសម្គាល់មុខ ដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ និងកែសម្រួលផ្ទាំងបង្ហាញ មាតិកា និងការឆ្លើយតបឱ្យសមស្របតាមមនុស្សម្នាក់ៗ។ ចំណែក HomePod mini និង Apple TV ជំនាន់ថ្មី ត្រូវបានរំពឹងថានឹងបំពាក់ឈីបលឿនជាងមុន ដើម្បីគាំទ្រ Siri ដែលមានសមត្ថភាពកាន់តែខ្ពស់។

ការបញ្ចេញផលិតផលទាំងនេះអាចធ្វើឱ្យ Apple ប្រកួតប្រជែងកាន់តែច្បាស់ក្នុងទីផ្សារផ្ទះឆ្លាតវៃ ដែលមាន Amazon និង Google ជាអ្នកលេងសំខាន់។ រហូតមកដល់ពេលនេះ Apple ភាគច្រើនពឹងផ្អែកលើ HomeKit និងឧបករណ៍ពីក្រុមហ៊ុនដៃគូ ប៉ុន្តែការបញ្ចេញ Smart-home hub និងផលិតផលពាក់ព័ន្ធ អាចបង្ហាញថា Apple កំពុងព្យាយាមធ្វើឱ្យផ្ទះក្លាយជាបរិយាកាស Hardware ដ៏សំខាន់មួយទៀតរបស់ខ្លួន។

គួរជម្រាបថា ការរំពឹងនេះកើតឡើង ខណៈ Apple កំពុងបង្ហាញលទ្ធផលហិរញ្ញវត្ថុរឹងមាំ។ ក្នុងត្រីមាសទី៣ នៃឆ្នាំសារពើពន្ធ ២០២៦ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើន ១៦.៤% ដល់ ១០៩.៤ ពាន់លានដុល្លារ ខណៈប្រាក់ចំណូលពី iPhone កើន ២១.៧% ដល់ ៥៤.៣ ពាន់លានដុល្លារ ដោយទទួលបានការគាំទ្រពីតម្រូវការខ្លាំងចំពោះត្រកូល iPhone 17៕