* តើពាក្យ «Super Intelligence» និងកិច្ចព្រមព្រៀងសុវត្ថិភាពស្ម័គ្រចិត្ត អាចជួយដោះស្រាយបញ្ហាកេរ្តិ៍ឈ្មោះរបស់ AI បានដែរឬទេ?
* Fresh AI បន្តអាប់ដេតមុខងារ «PDF ↔ Images» គ្រាន់តែ Upload ភ្លាមប្រព័ន្ធ AI បំបែក PDF ទៅជារូបភាពស្វ័យប្រវត្តិតែមួយរំពេច !

ផ្សារទំនើប អ៉ីអន ម៉េកវែលយូ គ្រោងនឹងបើកដំណើរការសាខាថ្មីនៅរបស់ខ្លួននៅថ្ងៃទី៧ ខែតុលា រួមជាមួយការផ្តល់ជូនពិសេសជាច្រើន

05-10-2026 14:37

(ភ្នំពេញ)៖ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ ជាប្រភេទផ្សារទំនើបខ្នាតតូច ដែលដំណើរការក្រោម ក្រុមហ៊ុន អ៉ីអន (ខេមបូ) ខូអិលធីឌីដែលជាក្រុមហ៊ុនលក់រាយឈានមុខគេក្នុងប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីការបើកដំណើរការសាខាទី១៩ របស់ខ្លួន គឺផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាទួលស្វាយព្រៃ ១៩៣ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៦ខាងមុខនេះ។

ហាងថ្មីនេះមានទីតាំងស្ថិតនៅផ្លូវលេខ ១៩៣ កែងផ្លូវលេខ៣១៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងស្ថិតនៅក្បែរផ្សារអូឡាំពិកផងដែរ។ ការបើកដំណើរការ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាទួលស្វាយព្រៃ១៩៣ បង្ហាញបន្ថែមទៀតអំពីការប្តេជ្ញាចិត្ត ក្នុងការពង្រីកបណ្តាញលក់រាយរបស់ខ្លួន និងផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការទទួលបានផលិតផលដែលមានគុណភាព និងទំនិញចាំបាច់ប្រចាំថ្ងៃដល់អតិថិជនដែលរស់នៅជុំវិញតំបន់នេះផ្ទាល់ ក៏ដូចជា អ្នកធ្វើការ និងសិស្សានុសិស្សដែលជាដើម។

ដើម្បីអបអរសាទរពិធីបើកសម្ពោធនេះ អតិថិជននឹងទទួលបានការផ្តល់ជូនពិសេសជាច្រើននៅ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាទួលស្វាយព្រៃ ១៩៣ រួមមាន ការចែកការ៉េមឥតគិតថ្លៃ សម្រាប់អតិថិជន ១០០នាក់ដំបូង ទទូលបានថង់បរិស្ថានឥតគិតថ្លៃ សម្រាប់ការចំណាយអស់១០ដុល្លារក្នុង ១វិក្កយបត្រ ការបញ្ចុះតម្លៃរហូតដល់ ៥០% ការផ្តល់ជូនទិញ ១ ថែម១ និងការផ្តល់ជូនពិសេសជាច្រើនទៀតលើផលិតផលចម្រុះ។ អតិថិជននឹងមានឱកាសទទួលបានការចំណេញជាច្រើន ព្រមទាំងស្វែងយល់ពីផលិតផល និងសេវាកម្មដែលមាននៅក្នុងហាងថ្មីនេះ។

បច្ចុប្បន្ននេះផ្សារទំនើបអ៉ីអន ម៉េកវែលយូ បានពង្រីកទីតាំងរបស់ខ្លួនជាបន្តបន្ទាប់រហូតដល់ ១៩សាខា ដែល ១៨សាខា នៅក្នុងរាជធានីភ្នំពេញ និង ១សាខា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ព័ត៌មានលម្អិតបន្ថែមអំពីការផ្តល់ជូនពិសេសសម្រាប់ថ្ងៃបើកសម្ពោធនឹងត្រូវបានប្រកាសតាមរយៈបណ្តាញសង្គម Facebook របស់ AEON MaxValu Cambodia។
https://www.facebook.com/aeonmaxvalucambodia

សូមអញ្ជើញអតិថិជនមកកាន់ ផ្សារទំនើប អ៊ីអន ម៉េកវែលយូ អ៉ិចប្រេសសាខាទួលស្វាយព្រៃ ១៩៣ ចាប់ពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៦ តទៅ ដើម្បីរីករាយជាមួយការផ្តល់ជូនពិសេសនានាសម្រាប់ឱកាសបើកដំណើរការថ្មីនេះ។

ព័ត៌មានអំពីហាងឈ្មោះហាង៖ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាទួលស្វាយព្រៃ១៩៣
កាលបរិច្ឆេទបើកដំណើរការ៖ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦
ទីតាំង៖ ផ្លូវលេខ១៩៣ កែងផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ក្បែរផ្សារអូឡាំពិក Google Map៖ https://maps.app.goo.gl/zYq9KHbsAEaHtRkL8