* តើពាក្យ «Super Intelligence» និងកិច្ចព្រមព្រៀងសុវត្ថិភាពស្ម័គ្រចិត្ត អាចជួយដោះស្រាយបញ្ហាកេរ្តិ៍ឈ្មោះរបស់ AI បានដែរឬទេ?
* Fresh AI បន្តអាប់ដេតមុខងារ «PDF ↔ Images» គ្រាន់តែ Upload ភ្លាមប្រព័ន្ធ AI បំបែក PDF ទៅជារូបភាពស្វ័យប្រវត្តិតែមួយរំពេច !

អង្គការ IWF ប្រកាសអាសន្ន៖ រូបភាពបំពានផ្លូវភេទលើកុមារបង្កើតដោយ AI កើនឡើងយ៉ាងកំហុក

05-10-2026 15:14

(ឡុងដ៍)៖ អង្គការសង្កេតការណ៍អ៊ីនធឺណិត Internet Watch Foundation (IWF) ផ្អែកលើរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន The Guardian បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីបានរកឃើញរូបភាពបំពានផ្លូវភេទលើកុមារដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI CSAM) មានការកើនឡើងយ៉ាងឆាប់រហ័ស លើសពីទិន្នន័យពេញមួយឆ្នាំ២០២៥ ទៅទៀត។

ក្នុងរយៈពេលត្រឹមតែ ៦ខែដំបូងនៃឆ្នាំ២០២៦ (ពីខែមករា ដល់ខែមិថុនា) ក្រុមអ្នកវិភាគនៃអង្គការ IWF បានវាយតម្លៃ និងប្រមូលបានរូបភាព AI មិនសមរម្យលើកុមារចំនួន ៦,៣១០ រូបភាព ដែលកើនឡើងដល់ទៅ ៤០% ប្រៀបធៀបនឹងទិន្នន័យសរុបពេញមួយឆ្នាំ២០២៥ (ដែលមានចំនួន ៤,៥១២ រូបភាព)។

ទិន្នន័យបានបង្ហាញថា រូបភាពអាសអាភាស AI ត្រូវបានបង្កើតឡើងលើកុមារដែលមានអាយុកាន់តែតូចទៅៗ ដោយក្នុងនោះមាន៖
- ២,៥៣៤ រូបភាព លើកុមារអាយុពី ៧ ដល់ ១០ ឆ្នាំ
- ២,៣៦៩ រូបភាព លើកុមារអាយុពី ១១ ដល់ ១៣ ឆ្នាំ
- ១,០០៤ រូបភាព លើកុមារអាយុពី ៣ ដល់ ៦ ឆ្នាំ
- ១៩០ រូបភាព លើទារក និងកុមារតូចអាយុក្រោម ២ ឆ្នាំ

អង្គការ IWF និងស្ថាប័នប្រយុទ្ធប្រឆាំងបទល្មើស (NCA) បានអំពាវនាវឱ្យមានច្បាប់តឹងរ៉ឹងបន្ថែមទៀតលើក្រុមហ៊ុនបច្ចេកវិទ្យា AI ព្រមទាំងណែនាំដល់ឱពុកម្តាយ និងអាណាព្យាបាល ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយជៀសវាងការបង្ហោះរូបភាពកុមារជាសាធារណៈលើបណ្តាញសង្គម ដើម្បីការពារការយកទៅកែច្នៃបន្លំ (Deepfake) ដោយឧបករណ៍ AI៕