* តើពាក្យ «Super Intelligence» និងកិច្ចព្រមព្រៀងសុវត្ថិភាពស្ម័គ្រចិត្ត អាចជួយដោះស្រាយបញ្ហាកេរ្តិ៍ឈ្មោះរបស់ AI បានដែរឬទេ?
* Fresh AI បន្តអាប់ដេតមុខងារ «PDF ↔ Images» គ្រាន់តែ Upload ភ្លាមប្រព័ន្ធ AI បំបែក PDF ទៅជារូបភាពស្វ័យប្រវត្តិតែមួយរំពេច !

ព្រូដិនសលកម្ពុជា ដែលជាបុត្រសម្ព័ន្ធរបស់ ព្រូដិនសល ភីអិលស៊ី បន្តផ្តល់ដំណោះស្រាយការពារផ្នែកហិរញ្ញវត្ថុ និងសុខភាពជូនអតិថិជន

05-10-2026 20:59

(ភ្នំពេញ)៖ ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៦ ក្នុងរយៈពេលជាង ១៣ ឆ្នាំនៃប្រតិបត្តិការនៅកម្ពុជា ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានផ្តល់ការការពារផ្នែកហិរញ្ញវត្ថុ និងសុខភាពជូនអតិថិជនជាងកន្លះលាននាក់ ព្រមទាំងបានអនុម័តសំណង សរុបជាង ៣៥.១ លានដុល្លារអាមេរិក គិតត្រឹមខែសីហា ឆ្នាំ២០២៦។

ក្រុមហ៊ុន ព្រូដិនសល កម្ពុជា ប្តេជ្ញាចិត្តបន្តផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុ និងសុខភាពដែលសមស្រប ដើម្បីគាំទ្រដល់សុខុមាលភាពរយៈពេលវែងរបស់គ្រួសារកម្ពុជា។
ក្រុមហ៊ុន ព្រូដិនសល កម្ពុជា គឺជាបុត្រសម្ព័ន្ធរបស់ ព្រូដិនសល ភីអិលស៊ី(Prudential plc)។ ព្រូដិនសល ភីអិលស៊ី (Prudential plc) គឺជាក្រុមហ៊ុនដាច់ដោយឡែក និងមិនមានទំនាក់ទំនងពាក់ព័ន្ធក្នុងទម្រង់ណាមួយជាមួយក្រុមហ៊ុន Prudential Life Insurance Company, Ltd. (ប្រទេសជប៉ុន) ដែលជាបុត្រសម្ព័ន្ធរបស់ Prudential Financial, Inc. ដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិកឡើយ។

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើតតម្លៃរយៈពេលវែងសម្រាប់អតិថិជន ព្រូដិនសល កម្ពុជា បន្ត ផ្តល់សេវាកម្មប្រកបដោយការយកចិត្តទុកដាក់ និងដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីគាំទ្រដល់សុខុមាលភាព និងសុវត្ថិភាពហិរញ្ញវត្ថុរបស់គ្រួសារកម្ពុជា។

ព្រូដិនសល កម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍អាជីវកម្មប្រកបដោយទំនួលខុសត្រូវ តម្លាភាព និងការយកចិត្ត ទុកដាក់ចំពោះអតិថិជន ស្របតាមស្តង់ដារខ្ពស់ដែលក្រុមហ៊ុនបានកសាងក្នុងទីផ្សារកម្ពុជា។

អំពីក្រុមហ៊ុន ព្រូដិនសល  កម្ពុជា ចាប់តាំងពីប្រតិបត្តិការក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ឈានមុខគេនៅក្នុងប្រទេស ដោយផ្តល់នូវដំណោះស្រាយធានារ៉ាប់រងដែលមានភាពបត់បែនទៅកាន់អតិថិជនជាង ៥០០,០០០ នាក់។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅដល់អតិថិជន ទូទាំងប្រទេសចិន តំបន់អាស៊ាន ឥណ្ឌា និងអាហ្វ្រិក។

បេសកម្មរបស់យើងខ្ញុំ គឺដើម្បីក្លាយជាដៃគូ និងអ្នកការពារដែលគួរឱ្យទុកចិត្តបំផុត សម្រាប់លោកអ្នក និងអ្នកជំនាន់ក្រោយ ដោយការផ្តល់ជូនការការពារសុខភាព និងហិរញ្ញវត្ថុដែលងាយស្រួលបំផុត។

ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី បានចុះឈ្មោះក្នុង ទីផ្សារភាគហ៊ុនបឋមចំនួនពីរ ដែលមាននៅផ្សារភាគហ៊ុន ហុងកុង (២៣៧៨) និងផ្សារភាគហ៊ុនទីក្រុងឡុងដ៍ (PRU)។ ហើយក៏មានការចុះឈ្មោះក្នុង ទីផ្សារភាគហ៊ុនបន្ទាប់បន្សំ នៅលើផ្សារភាគហ៊ុនសិង្ហបុរី (Singapore Stock Exchange) និង ផ្សារភាគហ៊ុនញូវយ៉ក (New York Stock Exchange) ក្នុងទម្រង់ American Depositary Receipts។ វាគឺជាធាតុផ្សំនៃសន្ទស្សន៍ Hang Seng Composite Index ហើយត្រូវបានរួមបញ្ចូលផងដែរសម្រាប់ការជួញដូរនៅក្នុងកម្មវិធីទីផ្សារភាគហ៊ុន Shenzhen-Hong Kong Stock Connect។

ក្រុមហ៊ុនព្រូដិនសល ពុំមានការជាប់ទាក់ទងក្នុងលក្ខណៈណាមួយជាមួយក្រុមហ៊ុន Prudential Financial, Inc.  ដែលមានទីស្នាក់ការអាជីវកម្មគោលនៅសហរដ្ឋអាមេរិកឬ ជាមួយក្រុមហ៊ុន The Prudential Assurance Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ M&G plc និងកំពុងប្រតិបត្តិការក្នុងចក្រភពអង់គ្លេសនោះទេ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ ក្រុមហ៊ុន ព្រូដិនសល (កម្ពុជា) ឡាយហ្វ៍ អាសួរេន ភីអិលស៊ី ទូរស័ព្ទឥតគិតថ្លៃ៖ 1800 212 223 គេហទំព័រ៖ www.prudential.com.kh