* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

បារាំង លេងមិនចាញ់ឡើយក្នុងចំណោម ៤ប្រកួត ស្ថិតក្រោមការដឹកនាំដោយលោក Zidane ក្រោយបកបំបាក់ប៊ែលហ្សិក ៤-១

06-10-2026 09:46

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង ពុំទាន់ចាញ់ការប្រកួតណាមួយឡើយ ក្នុងចំណោម ៤ប្រកួតស្ថិតក្រោមការដឹកនាំដោយលោក Zinedine Zidane ពោលគឺក្រោយពេលវាយបកឈ្នះប៊ែលហ្សិក ៤-១ នាយប់មិញថែមទៀត ក្នុងពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2026-2027។

ក្រុមមាន់គកមួយនេះបានវាយបក និងរកបាន ៤គ្រាប់វិញភ្លាមៗតែម្តង ក្នុងរយៈពេលតែ ១៣នាទីចុងក្រោយ បន្ទាប់ពីក្រុមភ្ញៀវបិសាចក្រហមអឺរ៉ុប ប៊ែលហ្សិកបើកការនាំមុខ ១គ្រាប់មុននៅនាទី៣៥។

ខ្សែប្រយុទ្ធមកពីក្លិប Bayern គឺ Michael Olise បានរួមចំណែករកបាន ៣គ្រាប់ ដោយត្រូវបានលោក Zidane ដាក់ចូលលេងក្នុងនាមកីឡាករបម្រុង តាមរយៈបញ្ជូនបាន ១គ្រាប់ និងស៊ុតខ្លួនឯង ២គ្រាប់ផងដែរ ដែលជា ៣ពិន្ទុលើកទី៣ ក្រៅពីស្មើ១ ប្រចាំ League A ក្រុម១។

នេះមានន័យថា Olise បានពាក់ព័ន្ធនឹងការរកគ្រាប់បំប៉ោងសំណាញ់ទី ១៧គ្រាប់ ក្នុងចំណោម ១៦ប្រកួតជាមួយមាន់គកក្នុងឆ្នាំ២០២៦ នៅពេលបារាំងឡើងឈរទីកំពូលតារាង Group A1 ដោយមាន ១០ពិន្ទុ នៅពេលក្រុមរបស់លោក Mark van Bommel ឈរលេខ៣ មាន ៦ពិន្ទុតាមពីក្រោយអាសូរីអ៉ីតាលីឈរលេខ២ ក្រោយបំបាក់តួកគីយ៉េ ៣-១ ក្នុងផ្ទះរបស់ពួកគេ៕