* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

ក្រុមប្រឹក្សាភិបាល ស៊ីអាយអេ ហ្វឺសត៍ ផ្ដល់រង្វាន់អនុស្សាវរីយ៍ និងបណ្ណសរសើរដល់សិស្សជ័យលាភីប្រឡងមធ្យមសិក្សាទុតិយភូមិ និងសិស្សជ័យលាភីនិទ្ទេស A

06-10-2026 10:34

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាល និង លោក ហ៊ឹម សំអាតស្ព្រង់ អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានផ្ដល់រង្វាន់អនុស្សាវរីយ៍ និងបណ្ណសរសើរដល់សិស្សជ័យលាភីប្រឡងមធ្យមសិក្សាទុតិយភូមិ និងសិស្សជ័យលាភីនិទ្ទេស A ចំនួន ១១ រូប ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ កន្លងទៅនេះ។ ពិធីផ្ដល់រង្វាន់លើកទឹកចិត្តនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាល័យអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។

តាមការលើកឡើងរបស់ឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធាន ក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត លើការពង្រឹងគុណភាពអប់រំរបស់ខ្លួន ក្នុងនោះសាលាបានបន្តអភិវឌ្ឍឥតឈប់ឈរ ដើម្បីផ្ដល់ការសិក្សាកម្មវិធី សិក្សាអន្តរជាតិ ដែលមានការទទួលស្គាល់ក្នុងកម្រិតពិភពលោក និងកម្មវិធីសិក្សាចំណេះទូទៅខ្មែរដែលមានការ អនុញ្ញាត និងទទួលស្គាល់យ៉ាងពេញលេញដោយក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល សិស្ស ស៊ី អាយ អេ ហ្វឺសត៍ តែងតែនាំយកនូវភាពជោគជ័យ និងមោទនភាពជាដរាបជូនដល់សាលារៀន និងមាតាបិតារបស់ពួកគេ។ បើតាមឯកឧត្ដមឧកញ៉ាបណ្ឌិត ប្រធានក្រុមប្រឹក្សាភិបាល សិស្ស ស៊ី អាយ អេ ហ្វឺសត៍ បានរក្សាកំណត់ត្រាប្រឡងមិនធ្លាក់ (ជាប់ ១០០%) ២ ឆ្នាំសិក្សាជាប់គ្នាគឺឆ្នាំសិក្សា ២០២៤-២០២៥ និងឆ្នាំសិក្សា ២០២៥-២០២៦ នេះ។ នេះជាមោទនភាពយ៉ាងក្រៃលែងសម្រាប់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ព្រោះនេះជាការបំពេញការសន្យាជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស ក៏ដូចជាតបស្នងដល់ទំនុកចិត្តរបស់ពួកគាត់មកលើសាលាផងដែរ។

យុវសិស្ស គង់ សូនីតា តំណាងឱ្យសិស្សនិទ្ទេស A ទាំងអស់ ក្នុងឆ្នាំ២០២៦នេះ បានបង្ហាញនូវក្ដីរំភើបរីករាយ ដែលទទួលបាននិទ្ទេស A ពីការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ។ បើតាមយុវតីសូនីតា ការរៀបចំផែនការសិក្សាបានត្រឹមត្រូវ ការស្វែងយល់អំពីចំណុចខ្សោយរបស់ខ្លួន និងការខិតខំប្រឹងប្រែងរៀនសូត្រ គឺជាគន្លឹះដ៏សំខាន់ដែលធ្វើឱ្យប្អូនទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរនេះ។ សម្រាប់សូនីតា ស៊ី អាយ អេ ហ្វឺសត៍ ប្រៀបដូចជាផ្ទះទី២ ដ្បិតជាកន្លែងមិនត្រឹមតែផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងផ្ដល់ការថែទាំ ក្ដីស្រឡាញ់ និងភាពកក់ក្ដៅពីលោកគ្រូ អ្នកគ្រូ។

គួរបញ្ជាក់ថា ក្រៅអំពីការចែកជូនរង្វាន់អនុស្សាវរីយ៍ និងបណ្ណសរសើរសម្រាប់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា និងសិស្សនិទ្ទេស A កម្មវិធីនេះក៏ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរ និងប្រគល់បណ្ណសរសើរដល់ប្អូនៗសិស្សានុសិស្ស ដែលបានចូលរួម ប្រកួតប្រជែងក្នុងកម្មវីធីវាស់ស្ទង់សមត្ថភាពកម្រិតអន្តរជាតិ PISA 2025 ដែលសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ត្រូវបានទទួលស្គាល់ជាសាលារៀនអនុវត្តកម្មវិធី PISA ទទួលបានលទ្ធផលល្អប្រសើរ ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមគ្រឹះស្ថានសិក្សាចំនួន ១៨៦ គ្រឹះស្ថានទូទាំងប្រទេស។

បន្ថែមលើនេះ សាលាក៏បានអបអរសាទរដល់សិស្សដែលដណ្ដើមបានជើងឯកថ្នាក់ជាតិកម្មវិធីប្រកួត តិចណូវេសិនកម្ពុជា និងអនាគតទេព្យកោសល្យឌីជីថលឆ្នាំ២០២៦ ផងដែរ ដោយប្អូនៗសិស្សានុសិស្សចំនួន ៥ រូប បានអភិវឌ្ឍកម្មវិធីទូរសព្ទដៃមួយឈ្មោះថា Dexter ដែលជួយសម្រួលដល់ការទំនាក់ទំនងរបស់ជនពិការ គ ថ្លង់នៅប្រទេសកម្ពុជា៕