អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយទូទាត់ស្តុកផលិតផលរង្វាន់
06-10-2026 10:51
(ភ្នំពេញ)៖ អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ ចុះដោះស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជាផលិតផលអត់រង្វាន់ជូនដល់អាជីវករ ក្រោយការបិទបញ្ចប់កម្មវិធីរង្វាន់ក្រវិលកំប៉ុងពីថ្ងៃទី១ ខែតុលា ស្របតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្របតាមពាក្យសន្យាដែលក្រុមហ៊ុនបានប្រកាសកន្លងមកអំពីទំនួលខុសត្រូវនូវស្តុកផលិតផលមានរង្វាន់របស់ក្រុមហ៊ុនផងដែរ។
សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ការចុះដោះស្រាយផលិតផលស្តុកមានរង្វាន់ គឺជា ការទទួលខុសត្រូវរបស់ក្រុមហ៊ុន ដែលយើងតែងតែផ្តល់ភាពច្បាស់លាស់ ដាច់ស្រេច មិនរ៉ាំរ៉ៃ អូសបន្លាយពេលវេលា ហើយវាគឺជាជម្រើសដ៏ល្អបំផុតដែលអាជីវករអាចបន្តការលក់ដូរដោយគ្មានហានិភ័យ មិនទទួលរងការខាតបង់ និងព្រួយបារម្ភពីការបំពានសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។
ក្រុមហ៊ុន វឌ្ឍនៈ បាន និងកំពុងធ្វើការយ៉ាងមមាញឹកក្នុងការបន្តចុះដល់ទីតាំងបងប្អូនអាជីវករដោយផ្ទាល់ទាំងខ្នាតធំ និងខ្នាតតូចនៅទូទាំងប្រទេសកម្ពុជា ដើម្បីពិនិត្យ គូសសម្គាល់ បោះត្រា និងទូទាត់សងជាតម្លៃផលិតផលអត់រង្វាន់ជូនបងប្អូនអាជីវករវិញ។
សូមអ្នកប្រើប្រាស់ និងអាជីវករ ចូលរួមគោរព និងអនុវត្តតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីសង្គមជាតិរបស់យើង៕



















