គ្រូបង្វឹកព័រទុយហ្គាល់ថា ទ្វារបើកជានិច្ចសម្រាប់ Ronaldo ក្នុងការវិលចូលជម្រើសជាតិវិញ
06-10-2026 11:09
(បរទេស)៖ លោក Jorge Jesus ដែលទើបចូលដឹកនាំក្រុមជម្រើសជាតិបច្ចុខែលព័រទុយហ្គាល់ ក្រោយចប់ World Cup 2026 បានថ្លែងថា ទ្វារបើកស្វាគមន៍ Cristiano Ronaldo ជានិច្ចក្នុងការវិលចូលជម្រើសជាតិវិញ។
លោកបានសង្កត់ធ្ងន់ថា «សម្រាប់ខ្ញុំគ្រប់យ៉ាងគឺបើកចំហរជានិច្ចតែម្តង។ Cris សម្រេចចិត្តបែបណា គឺជារឿងរបស់គាត់។ វាជារឿងយល់ច្រឡំរវាងខ្ញុំ និងគាត់ ខណៈសម្រាប់ខ្ញុំវិញ ពោលគឺវាងាយស្រួលដោះស្រាយទេក្នុងស្ថានភាពនេះ»។
ទោះជាយ៉ាងណា លោក Jesus ដែលធ្លាប់ឈ្នះពានលីគ Saudi Pro League ជាមួយ Ronaldo កាលនៅដឹកនាំក្លិប Al-Nassr មុនពេលចាកចេញនោះ បានដឹកនាំព័រទុយហ្គាល់លេងឈ្នះទាំង ៤ប្រកួតតែម្តង និងឈរទីកំពូលតារាងនៅ UEFA Nations League 2026-27 ប្រចាំ League A ក្រុម៤ ថែមទៀត នៅពេលប្រធានក្រុម Ronaldo ទើបត្រូវបានដាក់ចូលលេងទើបតែ ១ប្រកួតនៅឡើយទេ ក្នុងចំណោម ៤ប្រកួតតាំងពីចុងខែកញ្ញា និងដើមតុលា ឆ្នាំ២០២៦៕




