* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ

06-10-2026 11:18

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta, TikTok និង X កំពុងតតាំងជាមួយនិយតករអង់គ្លេស Ofcom ជុំវិញការទាមទារឱ្យក្រុមហ៊ុនទាំងនេះផ្តល់ព័ត៌មានលម្អិតអំពីការគ្រប់គ្រងមាតិកា ក្រោមច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ ដែលមានគោលបំណងការពារកុមារពីមាតិកាបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ច្បាប់នេះអាចឱ្យ Ofcom ដាក់ពិន័យរហូតដល់ ១០% នៃចំណូលសរុបទូទាំងពិភពលោករបស់ក្រុមហ៊ុន សម្រាប់ការរំលោភបំពានធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦។

កាលពីខែកុម្ភៈ Ofcom បានស្នើសុំទិន្នន័យពីក្រុមហ៊ុនទាំងនេះ រួមមានចំនួនបង្ហោះដែលត្រូវបានលុប ឬកម្រិតការមើលឃើញ និងចំនួនអ្នកប្រើប្រាស់ដែលបានប៉ះពាល់នឹងមាតិកាបង្កគ្រោះថ្នាក់។ Meta, TikTok និង X បានអះអាងថា សំណើនេះបង្កបន្ទុកផ្នែកបទប្បញ្ញត្តិយ៉ាងខ្លាំង ដោយ X បានពិពណ៌នាថា វាជា «សំណើផ្តល់ព័ត៌មានដែលមានបន្ទុកធ្ងន់បំផុតដែល X ធ្លាប់ទទួលពីនិយតករណាមួយ ក្នុងប្រទេសណាមួយ»។

Meta បាននិយាយថា Ofcom កំពុងទាមទារ «ព័ត៌មានទូលំទូលាយ និងលម្អិតជ្រៅ» អំពីសេវាកម្មចំនួន៧ ដោយមិនបានបញ្ជាក់គោលបំណងផ្នែកបទប្បញ្ញត្តិឱ្យច្បាស់ ខណៈ TikTok អះអាងថា Ofcom បានជៀសវាងប្រព័ន្ធត្រួតពិនិត្យមួយផ្សេងទៀតដែលមានវិធានការការពារជាក់លាក់រួចហើយ។

ជាការឆ្លើយតប Ofcom បានបញ្ជាក់ថា ព័ត៌មានទាំងនេះពិតជាចាំបាច់ ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃច្បាប់ថ្មី ហើយខ្លួនក៏បានកាត់បន្ថយវិសាលភាពនៃព័ត៌មានដែលត្រូវការមុនពេលអនុវត្តផងដែរ។ អ្នកនាំពាក្យ Ofcom បាននិយាយថា «សភាបានប្រគល់ភារកិច្ចឱ្យយើងគ្រប់គ្រងឧស្សាហកម្មមួយ ដែលអស់រយៈពេលជាង២០ឆ្នាំមកនេះ មិនទាន់ត្រូវបានគ្រប់គ្រង និងមិនមានការទទួលខុសត្រូវច្បាស់លាស់»។ សវនាការលើករណីនេះនឹងបញ្ចប់នៅថ្ងៃពុធ ខណៈបណ្តឹងមួយផ្សេងទៀតរបស់ Meta ពាក់ព័ន្ធនឹងការគណនាថ្លៃសេវា និងការផាកពិន័យ ត្រូវបានរំពឹងថានឹងបើកសវនាការនៅសប្តាហ៍ក្រោយ៕