* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

វី-អាកទីវ ចូលរួមឧបត្ថម្ភធំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» នៅខេត្តកំពត

06-10-2026 15:03

(ភ្នំពេញ)៖ ក្រុមហ៊ុន វី-អាកទីវ (V-Active) ពិតជាមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួមឧបត្ថម្ភធំ ក្នុង «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» ដែលបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅខេត្តកំពត។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ មានការចូលរួមយ៉ាងផុសផុលពីបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា រួមមាន ខេត្តកែប ព្រះសីហនុ និងកោះកុង ព្រមទាំងពុកម៉ែបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍បៃតង ទេសចរណ៍កីឡា និងជំរុញជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ ក្នុងរយៈពេលបីថ្ងៃនៃព្រឹត្តិការណ៍នេះ ក៏មានសកម្មភាពទាក់ទាញជាច្រើនផងដែរ ដូចជា ការប្រកួតស្នាដៃចម្អិនម្ហូបអាហារប្រកបដោយភាពច្នៃប្រឌិត និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ដែលបង្ហាញពីសក្តានុពល និងភាពសម្បូរបែបនៃផលិតផលខ្មែរ។

តាមរយៈការចូលរួមឧបត្ថម្ភ និងសកម្មភាពនានា ព្រឹត្តិការណ៍ «ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» បានរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង ដែលជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។ វី-អាកទីវ មានមោទកភាពក្នុងការគាំទ្រព្រឹត្តិការណ៍ដែលលើកកម្ពស់វប្បធម៌ កីឡា និងទេសចរណ៍របស់កម្ពុជា៕