* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

ធនាគារ ខេប៊ីប្រាសាក់ ដាក់ដំណើរការគណនីជូនៀ សម្រាប់អតិថិជនសន្សំប្រាក់វ័យក្មេង

06-10-2026 17:40

(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ បានដាក់ឱ្យប្រើប្រាស់គណនីជូនៀ (Junior Account) ដែលជាដំណោះស្រាយសេវាធនាគារឌីជីថល សម្រាប់កុមារដែលមានអាយុចាប់ពី១០ ដល់ជិត១៨ឆ្នាំ ដើម្បីជួយឱ្យពួកគេកសាងទម្លាប់នៃការសន្សំ និងការគ្រប់គ្រងលុយប្រកបដោយការទទួលខុសត្រូវ ក្រោមការត្រួតពិនិត្យពីឪពុក ម្ដាយ ឬ អាណាព្យាបាល។

គណនីជូនៀ បង្កើតឡើងដើម្បីជួយផ្ដល់ចំណេះដឹងហិរញ្ញវត្ថុដល់កុមារតាំងពីវ័យក្មេងទៅ ដោយជំរុញឱ្យពួកគេយល់ដឹងពីតម្លៃនៃលុយ គ្រប់គ្រងចំណាយដោយឆ្លាតវៃ និងការបង្កើតទម្លាប់សន្សំសម្រាប់គោលដៅនាពេលអនាគត។ តាមរយៈបទពិសោធន៍ផ្នែកហិរញ្ញវត្ថុជាក់ស្តែងក្នុងជីវិតពិត កុមារអាចអភិវឌ្ឍជំនាញ គ្រប់គ្រងលុយដ៏មានសារៈសំខាន់ ដែលនឹងផ្តល់ប្រយោជន៍ដល់ពួកគេពេញមួយជីវិត។

តាមរយៈកម្មវិធី KB PRASAC Mobile កុមារជាម្ចាស់គណនីជូនៀ អាចប្រើប្រាស់សេវាធនាគារជាច្រើនយ៉ាងងាយស្រួល និងមិនប្រើសាច់ប្រាក់ រួមមាន ការស្កេនទូទាត់តាម KHQR បញ្ចូលលុយទូរស័ព្ទ ទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខកូដ ដាក់ប្រាក់និងដកប្រាក់តាមម៉ាស៊ីន CDM-ATM បើកគណនីបញ្ញើមានកាលកំណត់ បង្កើតប័ណ្ណនិម្មិត និងពិនិត្យសមតុល្យគណនីបានភ្លាមៗ ព្រមទាំងអាចប្រើប្រាស់សេវាផ្សេងទៀត។

គណនីជូនៀ ផ្តល់ឱកាសឱ្យកុមារនូវមធ្យោបាយសុវត្ថិភាពនិងងាយស្រួលដើម្បីទទួលបានបទពិសោធន៍នៃការប្រើប្រាស់សេវាធនាគារទំនើប ព្រមទាំងរៀនពី ការគ្រប់គ្រងលុយដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះ ឪពុកម្ដាយ ឬ អាណាព្យាបាល អាចចូលរួមក្នុងដំណើរអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុរបស់កូនៗ តាមរយៈការផ្ទេរប្រាក់ទៅកាន់គណនីជូនៀ និងតាមដានការចំណាយរបស់កូនៗតាមរយៈការទទួលបានការជូនដំណឹងអំពីប្រតិបត្តិការនានាតាមកម្មវិធី KB PRASAC Mobile។ នៅពេលដែលការទូទាត់តាមបែប ឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្លាយជាផ្នែកដ៏សំខាន់មួយនៃជីវិតប្រចាំថ្ងៃ គណនីជូនៀ ជួយត្រៀមលក្ខណៈដល់យុវវ័យជំនាន់ក្រោយឱ្យចេះប្រើប្រាស់សេវាធនាគារដោយភាពជឿជាក់ និងប្រកបដោយការទទួលខុសត្រូវ។

តាមរយៈការរួមបញ្ចូលការអប់រំផ្នែកហិរញ្ញវត្ថុជាមួយនឹងមធ្យោបាយធ្វើសេវាធនាគារ ធនាគារ ខេប៊ីប្រាសាក់ មានគោលបំណងគាំទ្រដល់ក្រុមគ្រួសារក្នុងការបណ្តុះកូនៗ ឱ្យចេះទទួលខុសត្រូវលើផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់វប្បធម៌សន្សំលុយកាក់ឱ្យកាន់តែរឹងមាំក្នុងចំណោមយុវវ័យ។ របៀបស្នើសុំបង្កើតគណនីជូនៀ ឪពុក ម្ដាយ ឬ អាណាព្យាបាលស្របច្បាប់ អាចស្នើសុំបើកគណនីជូនៀដោយងាយស្រួល តាម KB PRASAC Mobile ដោយចូលទៅ គណនី → បើកគណនី → គណនីជូនៀ → បើកឥឡូវ → យល់ព្រមលើលក្ខខណ្ឌ → ចាប់ផ្ដើម → បំពេញព័ត៌មានឱ្យបានត្រឹមត្រូវរួចចុចបញ្ជូន។

បន្ទាប់ពីទទួលបានសារជូនដំណឹងដែលបញ្ជាក់ថាសំណើត្រូវបានអនុម័ត សូមលោកអ្នកផ្ញើ Link ទៅកាន់កូនលោកអ្នក។ កូនលោកអ្នកអាចធ្វើការទាញយក KB PRASAC Mobile និងបើកដំណើរការគណនីជូនៀ។

របៀបដំណើរការគណនីជូនៀ នៅលើទូរស័ព្ទរបស់កូន សូមទាញយក KB PRASAC Mobile → បើកដំណើរការគណនី → យល់ព្រមលើលក្ខខណ្ឌ → បន្ទាប់ → បំពេញព័ត៌មានឱ្យបានត្រឹមត្រូវ រួចចុចបញ្ជូន ជាការស្រេច។ សម្រាប់ព័ត៌មានបន្ថែមអំពីគណនីជូនៀ ខេប៊ីប្រាសាក់ សូមចូលទៅកាន់
https://www.kbprasacbank.com.kh/en/personal/deposits/junior-account/ ឬ ទូរស័ព្ទមកផ្នែកបម្រើអតិថិជន តាមលេខ 086 999 911 ឬ 023 999 911៕