ហាងលក់ផលិតផលបំពងសំឡេង «W-KING CAMBODIA» បើកសម្ពោធជាផ្លូវការ សាខាកណ្ដាលក្នុងបុរី ជីប ម៉ុង ២៧១
07-10-2026 10:49
(ភ្នំពេញ)៖ ក្រុមហ៊ុនលក់ផលិតផលបំពងសំឡេង W-KING CAMBODIA បានបើកសម្ពោធជាផ្លុវការសាខាកណ្តាល ក្នុងបុរី ជីប ម៉ុង ២៧១ ខណ្ឌមានជ័យ ដែលជាទីតាំងទី៣នៅកម្ពុជា នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ បន្ទាប់ពីដំណើរការលក់នូវផលិតផលគ្រឿងបំពងសំឡេង អស់រយៈជាច្រើនឆ្នាំ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជននៅកម្ពុជា។
លោកស្រី សំបូរ ស្រីពេជ្រ អគ្គនាយិកាក្រុមហ៊ុន W-KING CAMBODIA បានថ្លែងថា ការបើកលក់ផលិតផល W-KING គឺផ្ដើមចេញពីការស្រឡាញ់ការរាំច្រៀង ដូចនេះពេលដែលលោកស្រីបានទៅទស្សនកិច្ចនៅក្រៅប្រទេស ហើយបានចូលហាងលក់គ្រឿងអេឡិចត្រូនិចមួយ បានឃើញប្រភេទឧបករណ៍បំពងសំឡេង ដែលមានរូបរាងតូច និងមានបច្ចេកវិទ្យាទំនើបមានទាំងប្រព័ន្ធ Bluetooth និងមៃក្រូហ្វូនដើម្បីច្រៀងថែមទៀតផង ពោលគឺជាផលិផលម៉ាក W-KING នេះតែម្ដង លោកស្រីក៏បានទិញយកមកឱ្យម្ដាយប្រើប្រាស់ លុះដល់ពេលប្រើប្រាស់ទៅ ក៏មានអ្នកជិតខាងស្រឡាញ់ពេញចិត្ត ក៏ប្រាប់ឱ្យបញ្ជាទិញជូនពួកគាត់ជាបន្តបន្ទាប់ ដែលនេះជាអ្វីដែលលោកស្រីសម្រេចចិត្តនាំចូលផលិតផលម៉ាក W-KING មកលក់នៅកម្ពុជាតែម្ដង។
អគ្គនាយិកាក្រុមហ៊ុនវ័យក្មេងរូបនេះបន្តថា ការនាំមកនូវផលិតផលម៉ាក W-KING ដើម្បីលក់នៅកម្ពុជាដំបូងឡើយ គឺក្នុងរូបភាពតូចតាច ពោលគឺក្នុងទីតាំងផ្ទះផ្ទាល់ខ្លួន និងនាំចូលក្នុងចំនួនតិច តែក្រោយមកក៏មានការគាំទ្រ ក្រុមហ៊ុនបានរីកចម្រើនរហូតមកដល់ពេលនេះ គឺមាន៣ទីតាំងធំៗ គឺទីតាំងសាខាកួរស្រូវ ស្ថិតនៅផ្ទះលេខ៤៤ ផ្លូវ A បុរីពិភពថ្មីកួរស្រូវ២, ទីតាំងសាខាទួលទំពូងស្ថិតនៅ ផ្ទះលេខ២៦៦ ផ្លូវ ១៥៥ សង្កាត់ទួលទំពូង ខណ្ឌចំការមន (ទល់មុខសាលារៀន Step Forward) ហើយទីតាំងសាខាកណ្តាលនៅផ្ទះ W414 ផ្លូវ Commerical ជីប ម៉ុង Megamall 271 ទីតាំងដែលដាក់សម្ពោធនេះ។ លោកស្រីបន្តថាក្តីស្រម៉ៃ និងភាពជោគជ័យដែល W-KING CAMBODIA ចង់បានគឺនៅពេលណាដែលប្រជាជនកម្ពុជា នឹកឃើញចង់បានឧបករណ៍បំពងសំឡេង ដែលមានគុណភាពខ្ពស់ គឺនឹកគិតដល់ W-KING មុនគេ។
លោក សំបូរ សីហៈ ប្រធានផ្នែកអាជីវកម្មរបស់ក្រុមហ៊ុនក៏បានបង្ហាញពីផលិតផល មុខងារផលិតផល សេវាកម្ម និងលក្ខខណ្ឌដែលក្រុមហ៊ុនផ្ដល់ជូនដល់ដៃគូសហការ ដែលក្នុ្ងងនោះលោកឱ្យដឹងថាផលិតផល W-KING ដែលទាក់ទាញបំផុតនោះ គឺប្រភេទ ADVENTURE SERIES ដែលជាប្រភេទផលិតងាយយកទៅតាមខ្លួនជាពិសេស គឺដំណើរកម្សាន្តនានា។
ជាមួយគ្នានេះលោក law ប្រធានក្រុមហ៊ុន W-KING ដែលមានទីតាំងនៅប្រទេសចិន បានថ្លែងថា W-KING គឺជាក្រុមហ៊ុនដែលមានឯកទេសលើការស្រាវជ្រាវ អភិវឌ្ឍ និងផលិតឧបករណ៍អូឌីយ៉ូឥតខ្សែ (wireless audio products) ដោយតែងតែផ្តល់អាទិភាពខ្ពស់បំផុតទៅលើគុណភាព។ បច្ចុប្បន្ននេះ ផលិតផល W-KING មានលក់នៅក្នុងប្រទេស និងតំបន់ជាង ១០០ ទូទាំងពិភពលោក។ តាមរយៈការចាប់ដៃគូជាមួយអ្នកចែកចាយក្នុងស្រុកដ៏ឆ្នើម ក្រុមហ៊ុនមានគោលបំណងពង្រឹងវត្តមាននៅក្នុងទីផ្សារ ស្វែងយល់ពីតម្រូវការរបស់អ្នកប្រើប្រាស់យ៉ាងពិតប្រាកដ និងផ្តល់ជូនអតិថិជននូវផលិតផលអូឌីយ៉ូ ដែលមានគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង គុណភាពសំឡេងល្អ និងមានតម្លៃសមរម្យ។
លោកបន្តថា ប្រទេសកម្ពុជាមានទីផ្សារដ៏រស់រវើក និងសម្បូរទៅដោយវប្បធម៌ក្នុងស្រុកដ៏ទាក់ទាញ ហើយតន្ត្រី និងសំឡេង គឺជាប្រភពនៃក្តីសុខដ៏សំខាន់មិនអាចខ្វះបាន នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ពិធីសម្ពោធនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងភាពជាដៃគូរបស់យើង ហើយក៏ជាចំណុចចាប់ផ្តើមថ្មីមួយផងដែរ។ ក្រុមហ៊ុន W-KING នឹងបន្តផ្តល់ជូននូវផលិតផលដែលមានគុណភាព ការគាំទ្រផ្នែកទីផ្សារ និងជំនួយបច្ចេកទេស ដើម្បីជួយសម្រួលដល់ដៃគូរបស់យើង ក្នុងការការពង្រីកបណ្តាញចែកចាយ ការផ្តល់សេវាកម្មដ៏ល្អដល់អតិថិជន និងការលើកកម្ពស់ម៉ាកយីហោ W-KING ឱ្យកាន់តែល្បីល្បាញបន្ថែមទៀត៕




















