* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់

ផ្សារទំនើប អ៉ីអន ម៉េកវែលយូ បើកសម្ពោធសាខាទី១៩ របស់ខ្លួន​ នៅតំបន់ទួលស្វាយព្រៃ

07-10-2026 15:00

(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ​ ប្រកាសបើកសម្ពោធសាខាថ្មីរបស់ខ្លួនគឺ អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស ទួលស្វាយព្រៃ ១៩៣។ ជាមួយការដាក់ដំណើរការសាខាទី១៩នេះ និងនាំមកនូវភាពងាយស្រួលកាន់តែច្រើនដល់អតិថិជនដែលរស់នៅជុំវិញតំបន់នេះផ្ទាល់។

សាខាថ្មីនេះមានទីតាំងស្ថិតនៅតំបន់ទួលស្វាយព្រៃ និងនៅជិតផ្សារអូឡាំពិក ហើយជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខ ច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ នំដុតស្រស់ៗ ភេសជ្ជៈ អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗជាច្រើនមុខផ្សេងទៀត។ ជាមួយការរចនាឡើង និងគោលគំនិតមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីធានាបាននូវបទពិសោធន៍ទិញទំនិញថ្មីរហ័ស និងមានផាសុកភាពសម្រាប់ការរស់នៅដ៏មមាញឹកក្នុងទីក្រុង។

ដើម្បីអបអរសាទរការបើកសម្ពោធសាខាថ្មីនេះ អតិថិជនអាចរីករាយជាមួយកម្មវិធីពិសេសៗដូចជា៖

*ចែកការ៉េមឥតគិតថ្លៃ ១០០ដើម ក្នុង ១ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ តុលា ២០២៦
*ទទួលបានថង់បរិស្ថាន ១ ឥតគិតថ្លៃ សម្រាប់ការចំណាយចាប់ពី ១០ដុល្លារ ក្នុង ១វិក្កយបត្រ ពីថ្ងៃទី៧ ដល់ ៩ តុលា ២០២៦
*ឈុតកាហ្វេឡាតេ ជាមួយ នំក្រូសង់ក្នុងតម្លៃ ១.៥០ ដុល្លារ ពីថ្ងៃទី៧ ដល់ ១១ តុលា ២០២៦
កុំភ្លេចមកទទួលយកការផ្តល់ជូនពិសេសនេះនៅ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស ទួលស្វាយព្រៃ១៩៣។

សាខាថ្មីនេះនឹងបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ព្រឹក ដល់ ១១យប់ ដោយផ្តល់ជូននូវបរិយាកាសស្អាត និងសុវត្ថិភាពដល់អតិថិជនគ្រប់រូប។

សម្រាប់ព័ត៌មានបន្ថែម ជាមួយការផ្ដល់ជូនពិសេសផ្សេងៗ៖​​​​​​​ https://www.facebook.com/aeonmaxvalucambodia

ផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាទួលស្វាយព្រៃ១៩៣ មានទីតាំង៖ ផ្លូវលេខ ១៩៣ កែងផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្បែរផ្សារអូឡាំពិក Google Map៖ https://maps.app.goo.gl/zYq9KHbsAEaHtRkL8⁩៕