* Samsung ប្រកាសប្រាក់ចំណេញបំបែកកំណត់ត្រាពិភពលោកជាង ៨០ពាន់លានដុល្លារ ដោយសារការហក់ឡើងនៃតម្រូវការ AI

Arteta តកិច្ចសន្យាថ្មី ដឹកនាំកាំភ្លើងធំ Arsenal ដល់ឆ្នាំ២០៣០

08-10-2026 09:46

(បរទេស)៖ អ្នកចាត់ការទូទៅ Mikel Arteta បានថ្លែងថា «វាគ្រាន់តែជាការចាប់ផ្តើម» នៃភាពជោគជ័យរបស់ Arsenal ប៉ុណ្ណោះ ក្រោយបន្តកិច្ចសន្យាថ្មីដឹកនាំក្រុមកាំភ្លើងធំមួយនេះដល់ឆ្នាំ២០៣០ ឯណោះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កិច្ចសន្យាចាស់របស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ វ័យ ៤៤ឆ្នាំរូបនេះ នឹងអស់សុពលភាពត្រឹមបំណាច់រដូវកាលឆ្នាំ២០២៦-២៧ នេះ មុនបន្លាយកិច្ចសន្យាថ្មីដល់ឆ្នាំ២០៣០ ក្រោយចូលដឹកនាំដំបូងនាខែធ្នូ ឆ្នាំ២០១៩។

ក្នុងកិច្ចសន្យាថ្មីរបស់ Arteta នឹងរួមបញ្ចូលថ្លៃពលកម្មកើនឡើងផងដែរ ពីចំនួនប្រាក់ខែបច្ចុប្បន្ន ១០លានផោន និងប្រាក់លើកទឹកចិត្ត ៥លានផោនក្នុង ១ឆ្នាំថែមទៀតនោះ។

Arteta ដែលធ្លាប់ជាកីឡាករ Arsenal ផងនោះ បានដឹកនាំក្រុមកាំភ្លើងធំរបស់អង់គ្លេសមួយនេះឈ្នះជើងឯកលីគ Premier League និងពានលំដាប់ទី២ FA Cup ដោយបានចាញ់ក្រុមការពារតំណែងជើងឯក Paris St-Germain វគ្គផ្តាច់ព្រ័ត្រពានអឺរ៉ុប UEFA Champions League កាលពីខែឧសភា ឆ្នាំ២០២៦។

ការចាកចេញពីក្លិបមេឃខៀវ Manchester City របស់លោក Pep Guardiola នាបំណាច់រដូវកាលមុន នាំឱ្យ Arteta បានក្លាយជាអ្នកចាត់ការទូទៅដែលដឹកនាំក្លិបនៅ Premier League មានរយៈពេលយូរជាងគេនាពេលបច្ចុប្បន្ននេះ៕