* Samsung ប្រកាសប្រាក់ចំណេញបំបែកកំណត់ត្រាពិភពលោកជាង ៨០ពាន់លានដុល្លារ ដោយសារការហក់ឡើងនៃតម្រូវការ AI

បុរសសញ្ជាតិស្វីស Vega អតីតខ្សែការពារក្លិប Spurs ប្រកាសឈរឈ្មោះបោះឆ្នោត ប្រជែងតំណែងប្រធាន FIFA

08-10-2026 13:36


(បរទេស)៖ អតីតកីឡាករក្លិប Tottenham Hotspur គឺលោក Ramon Vega បាននិយាយថា រូបលោកមានបំណងឈរឈ្នោះជាបេក្ខជនបោះឆ្នោត ដើម្បីប្រជែងតំណែងប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ពីលោក Gianni Infantino នាឆ្នាំក្រោយនេះ។

បុរសវ័យ ៥៥ឆ្នាំរូបនេះ កាលនៅជាកីឡាករធ្លាប់លេងឱ្យជម្រើសជាតិស្វីសបាន ២៣ប្រកួតផងដែរនៅចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០២។

លោក Vega បានក្លាយជាបេក្ខជនដំបូងគេ ដែលបានប្រកាសថានឹងឈរឈ្មោះបោះឆ្នោតប្រជែងតំណែងប្រធាន FIFA ពីលោក Infantino ដោយបានកំពុងរងព្យុះភ្លៀងស្នើឱ្យចុះចេញពីតំណែង ក៏ព្រោះតែរឿងលក់ភាគហ៊ុន World Cup ឱ្យទៅវិនិយោគិនបរទេស។

អតីតខ្សែការពារកណ្តាលរបស់ស្វីស លោក Vega ក៏ធ្លាប់លេងនៅក្លិប Celtic និង Watford ផងនោះ បានបម្រើការងារជាហិរញ្ញិក គិតចាប់តាំងពីចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ២០០៤។

កន្លងមក លោក Vega ធ្លាប់មានបំណងដឹកនាំ FIFA ម្តងរួចមកហើយកាលឆ្នាំ២០១៥ ចំពេលប្រធានចាស់ លោក Sepp Blatter ជាប់បម្រាម និង ៤ឆ្នាំបន្ទាប់បានក្លាយជាគូប្រជែងរបស់លោក Infantino ដែលបានបរាជ័យ ក៏ព្រោះតែពុំមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់នៅឡើយ៕