* Samsung ប្រកាសប្រាក់ចំណេញបំបែកកំណត់ត្រាពិភពលោកជាង ៨០ពាន់លានដុល្លារ ដោយសារការហក់ឡើងនៃតម្រូវការ AI

«Rachna Eco Energy EV Automotive» ចុះ MOU ជាមួយ «W-KING Cambodia» ដើម្បីបង្កើតភាពជាដៃគូអាជីវកម្ម មានគោលដៅរីកចម្រើនជាមួយគ្នា

08-10-2026 16:10

(ភ្នំពេញ)៖ ក្រុមហ៊ុន Rachna Eco Energy EV Automotive (Cambodia) Co., Ltd. (RNA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន W-KING Cambodia កាលពីពេលថ្មីៗនេះ ដើម្បីបង្កើតភាពជាដៃគូអាជីវកម្មដែលមានគោលដៅរួម គឺរីកចម្រើនជាមួយគ្នា និងបង្កើតអត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់អតិថិជន របស់ក្រុមហ៊ុនទាំងពីរ។

RNA ក្នុងនាមជាអ្នកនាំចូល និងចែកចាយផ្តាច់មុខ រថយន្តភីកអាប់អគ្គិសនីសុទ្ធ ម៉ាក RELY, រថយន្តដឹកអ្នកដំណើរម៉ាក CHEVOO និងរថយន្តដឹកទំនិញម៉ាក KARRY (EV 100% Electric Vehicles) នៅកម្ពុជា មានចក្ខុវិស័យក្នុងការនាំយកបច្ចេកវិទ្យារថយន្តអគ្គិសនីសុទ្ធ និងដំណោះស្រាយការដឹកជញ្ជូនទំនើប សន្សំសំចៃ ថ្លៃដើម និងងាយស្រួលបំផុតសំរាប់ការគ្រប់គ្រង សំរាប់ក្រុមហ៊ុន W-KING ក៏ដូចជាសំរាប់ អាជីវកម្មទាំងអស់ និងអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

W-KING Cambodia គឺជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផលិតផលឧបករណ៍បំពងសំឡេងម៉ាក W-KING នៅកម្ពុជា ដែលផ្តល់ជូនអតិថិជននូវផលិតផលសំឡេងសម្រាប់ការកម្សាន្ត ការប្រើប្រាស់ប្រចាំថ្ងៃ និងតម្រូវការផ្សេងៗ។

ការចូលរួមជាដៃគូរវាង RNA និង W-KING នឹងបើកទ្វារទៅកាន់ឱកាសថ្មីៗសម្រាប់ការសហការផ្នែកអាជីវកម្ម ការផ្សព្វផ្សាយ និងការបង្កើតអត្ថប្រយោជន៍រួម ដើម្បីឱ្យអតិថិជនរបស់ RNA និងអតិថិជនរបស់ W-KING ទទួលបានអត្ថប្រយោជន៍កាន់តែច្រើន និងកាន់តែប្រសើរតាមរយៈភាពជាដៃគូនេះ លើគុណភាព និងតំលៃ៕