ធនាគារ ABA រំលេចតម្លៃបុណ្យភ្ជុំបិណ្ឌ តាមរយៈយុទ្ធនាការ «ភ្ជុំបិណ្ឌ៖ មរតកឆ្លងកាល»
08-10-2026 19:21
ដើម្បីអបអរសាទរបុណ្យភ្ជុំបិណ្ឌឆ្នាំ 2026 ធនាគារ ABA បានបន្តផ្សព្វផ្សាយទំនៀមទម្លាប់ខ្មែរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ជាមួយរឿងខ្លីក្រោមចំណងជើង «ភ្ជុំបិណ្ឌ៖ មរតកឆ្លងកាល» ដោយមានការចូលរួមពី អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយអត្ថន័យដ៏ជ្រាលជ្រៅនៃប្រពៃណីខ្មែរ ទៅកាន់យុវជនជំនាន់ថ្មី។
តាមរយៈការរួមបញ្ចូលសិល្បៈស្មូត ការនិទានប្រវត្តិសាស្ត្រ និងទស្សនីយភាពដែលទទួលបានការបំផុសគំនិតពីសិល្បៈខ្មែរបុរាណ វីដេអូនេះរំលេចតម្លៃស្នូលទាំងបីនៃបុណ្យភ្ជុំបិណ្ឌ គឺការដឹងគុណ ការជួបជុំគ្នា និងការធ្វើអំពើល្អ ដែលបន្តរស់រវើកឆ្លងកាត់ជំនាន់។
ម៉ូដរចនា ភ្ជុំបិណ្ឌរបស់ ABA ក៏ត្រូវបានបំផុសគំនិតពីគំនូរបុរាណលើជញ្ជាំងវត្ត និងត្រូវបានភ្ជាប់ជាមួយបទពិសោធន៍ធនាគារអតិថិជនគ្រប់រូបរបស់ ABA Mobile ដើម្បីផ្សព្វផ្សាយចំណេះដឹងអំពីវប្បធម៌ខ្មែរ តាមរយៈប្រព័ន្ធឌីជីថល។
យុទ្ធនាការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ABA ក្នុងការរួមចំណែកលើសពីការផ្តល់សេវាធនាគារ ដោយបន្តគាំទ្រសិល្បករខ្មែរ ថែរក្សាវប្បធម៌ជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
ទស្សនាវីដេអូពេញ «ភ្ជុំបិណ្ឌ៖ មរតកឆ្លងកាល» តាមរយៈតំណភ្ជាប់នេះ៖ https://youtu.be/Ehc1AizujdI?si=ZrQ8dqsJh4aQW3JR ។












