ទទួលបានអត្ថប្រយោជន៍យ៉ាងសម្បូរបែបពីការចំណាយប្រចាំថ្ងៃ ជាមួយកាតឥណទាន Visa Platinum របស់ធនាគារ «ជីប ម៉ុង»
09-10-2026 11:19
(ភ្នំពេញ)៖ រាល់ការចំណាយប្រចាំថ្ងៃរបស់អ្នក នឹងប្រែក្លាយជាឱកាសទទួលបានអត្ថប្រយោជន៍ និងបទពិសោធន៍ដ៏អស្ចារ្យ។ ជាមួយកាតឥណទាន Visa Platinum របស់ធនាគារ ជីប ម៉ុង លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍យ៉ាងសម្បូរបែប ដូចជាទទួលបានទឹកប្រាក់ត្រឡប់មកវិញ ១% លើរាល់ការចំណាយប្រចាំថ្ងៃ (រហូតដល់ ១០០ ដុល្លារក្នុងមួយខែ) ព្រមទាំងរីករាយជាមួយនឹងការចូលប្រើប្រាស់ កន្លែងសម្រាកនៅអាកាសយានដ្ឋានដោយឥតគិតថ្លៃ រហូតដល់ ៥ ដងក្នុងមួយឆ្នាំ នៅតាមអាកាសយានដ្ឋានទាំងក្នុងស្រុក និងអន្តរជាតិ។
លើសពីនេះ លោកអ្នកនឹងទទួលបានសិទ្ធិអាទិភាព និងការបញ្ចុះតម្លៃពីបណ្តាដៃគូរបស់ Visa ទូទាំងពិភពលោក លើការទិញទំនិញ ម្ហូបអាហារ និងការស្នាក់នៅ ព្រមទាំងទទួលបានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ក្នុងការទូទាត់តាមអនឡាញ ម៉ាស៊ីនឆូតកាត (POS) និងការដកប្រាក់តាម ATM ទូទាំងពិភពលោក។ ពិសេសជាងនេះទៅទៀត លោកអ្នកក៏អាចគ្រប់គ្រងកាតបានដោយផ្ទាល់តាម Chip Mong Bank App ដោយអាចកំណត់កម្រិតទឹកប្រាក់ គ្រប់គ្រងការប្រើប្រាស់ និងកំណត់មុខងារសុវត្ថិភាពបានគ្រប់ពេលវេលាដោយខ្លួនឯង។
ជាមួយនឹងការរួមបញ្ចូលគ្នារវាងអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ សិទ្ធិពិសេសសម្រាប់ការធ្វើដំណើរ និងភាពងាយស្រួលក្នុងការគ្រប់គ្រង កាតឥណទាន Visa Platinum របស់ធនាគារ ជីប ម៉ុង គឺជាជម្រើសដ៏ស័ក្តិសមសម្រាប់អ្នក ដែលចង់ទទួលបានបទពិសោធន៍ចំណាយកាន់តែឆ្លាតវៃ និងទទួលបានតម្លៃបន្ថែមពីរាល់ការចំណាយ។
កុំភ្លេចដាក់ពាក្យស្នើសុំកាតឥណទាន Visa Platinum របស់ធនាគារ ជីប ម៉ុង ថ្ងៃនេះ ដើម្បីទទួលបានបទពិសោធន៍នៃការចំណាយកាន់តែពិសេស ជាមួយអត្ថប្រយោជន៍ និងសិទ្ធិពិសេសដ៏សម្បូរបែបពីធនាគារ ជីប ម៉ុង! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ សេវាទំនាក់ទំនងអតិថិជន ២៤/៧ តាមរយៈលេខ ០៨១ / ០៦៦ ៨១១ ៩១១៕



