* អាមេរិកចោទ Chatbot របស់ Character.AI ថាជំរុញអ្នកប្រើឱ្យធ្វើបាបខ្លួនឯង និងធ្វើអត្តឃាត
* ចំណេះដឹងទូទៅ៖ បុរសដំបូងគេបំផុតដែលបានធ្វើដំណើរទៅដល់លំហអាកាសជានរណា?
* Google ដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា Agentic AI លើ Gemini ដោយចាប់ផ្តើមពីវិស័យអាជីវកម្មមុនគេ
* App ដែលមានភាពឆ្លាតវៃដឹងពីចម្ងាយទីតាំងសាកអគ្គិសនីគឺ Fresh AI មានជិត៣៩០កន្លែង នៅទូទាំងប្រទេស !

Google ដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា Agentic AI លើ Gemini ដោយចាប់ផ្តើមពីវិស័យអាជីវកម្មមុនគេ

09-10-2026 15:28

(បរទេស)៖ ក្នុងព្រឹត្តិការណ៍ Google Cloud នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហ៊ុន Google បានប្រកាសជាផ្លូវការអំពីការជំរុញប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) Gemini ឱ្យឈានចូលដល់ «សម័យកាលភ្នាក់ងារ (Agentic Age)» តាមរយៈការដាក់បង្ហាញនូវភ្នាក់ងារមួយ ដែលមិនត្រឹមតែអាចឆ្លើយសំណួរបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំពេញកិច្ចការជំនួសអ្នកប្រើប្រាស់បានយ៉ាងល្អ ចាប់ពីចំណុចប្រទាក់តែមួយ។

ការផ្លាស់ប្តូរនេះកើតឡើងស្របពេលដែលឧបករណ៍ AI កំពុងវិវត្តខ្លួនហួសពីកម្រិតនៃការសន្ទនាធម្មតា ឆ្ពោះទៅកាន់សមត្ថភាពក្នុងការទទួលបន្ទុកលើកិច្ចការជាក់លាក់ដូចជា ការបង្កើតកូដ ការកំណត់ពេលប្រជុំ ការកក់ពេលវេលាណាត់ជួប និងការរៀបចំផែនការធ្វើដំណើរជាដើម។ វាក៏ស្របពេលជាមួយនឹងការកើនឡើងនៃភ្នាក់ងារបម្រើអតិថិជនដទៃទៀតដូចជា Meta's Muse, Instinct និង ChatGPT's Dots ផងដែរ។ នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បានគូសបញ្ជាក់ក្នុងព្រឹត្តិការណ៍នោះថា បច្ចុប្បន្ន Gemini មានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ១ពាន់លាននាក់ ហើយស្ទើរតែ 90% នៃក្រុមហ៊ុនក្នុងបញ្ជី Fortune 100 កំពុងប្រើប្រាស់ Gemini Enterprise ក្នុងការងាររបស់ពួកគេ។ ដោយសារតែការទូលំទូលាយនេះ Google នឹងផ្តោតជាមុនសិនលើការនាំយកភ្នាក់ងារ AI នេះទៅកាន់វិស័យអាជីវកម្ម មុននឹងពង្រីកវាទៅកាន់អ្នកប្រើប្រាស់ទូទៅនៅពេលក្រោយ។

លោក Pichai បានពន្យល់ថា វិធីសាស្ត្រនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនដោះស្រាយ «បញ្ហាប្រឈមខ្លាំងៗជុំវិញសុវត្ថិភាព ទំហំ និងដំណើរការ» ដែលតែងតែកើតមានពេលដាក់ឱ្យប្រើប្រាស់ភ្នាក់ងារ AI កម្រិតខ្ពស់បែបនេះ។

ងាកមក លោក Thomas Kurian នាយកប្រតិបត្តិក្រុមហ៊ុន Google Cloud បានពន្យល់ថា ភ្នាក់ងារថ្មីនេះអាចឱ្យគេបញ្ជាដោយផ្អែកលើ «គោលដៅ មិនមែនត្រឹមតែការណែនាំនោះទេ»។ នេះមានន័យថា វាមានសមត្ថភាពរៀបចំផែនការការងារ ប្រើប្រាស់ជំនាញ និងឧបករណ៍ផ្ទាល់ខ្លួន ក៏ដូចជាតភ្ជាប់ទៅនឹងប្រព័ន្ធផ្ទៃក្នុងរបស់អាជីវកម្មដើម្បីសម្រេចគោលដៅ។ តាមលំនាំដើម AI នឹងជ្រើសរើសម៉ូដែលល្អបំផុតដើម្បីបំពេញកិច្ចការ ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចជ្រើសរើសម៉ូដែលផ្សេងទៀតដោយខ្លួនឯងបានដែរ រួមទាំងម៉ូដែលភាគីទីបី ដោយចាប់ផ្តើមពីម៉ូដែល Claude របស់ក្រុមហ៊ុន Anthropic ផងដែរ។

Google បានបញ្ជាក់ថា ខ្លួននឹងពង្រីកជម្រើសម៉ូដែលឱ្យរួមបញ្ចូលទាំងម៉ូដែលប្រភពបើកចំហ (Open source) និងម៉ូដែលឯកជនផ្សេងទៀតនៅពេលអនាគត។ ភ្នាក់ងារនេះនឹងអាចចូលប្រើប្រាស់បានតាមរយៈឧបករណ៍ចល័ត iOS និង Android កុំព្យូទ័រ Windows និង Mac ក៏ដូចជាលើប្រព័ន្ធ Google Workspace, Microsoft 365, ServiceNow និង Slack ជាដើម៕