* អាមេរិកចោទ Chatbot របស់ Character.AI ថាជំរុញអ្នកប្រើឱ្យធ្វើបាបខ្លួនឯង និងធ្វើអត្តឃាត
* ចំណេះដឹងទូទៅ៖ បុរសដំបូងគេបំផុតដែលបានធ្វើដំណើរទៅដល់លំហអាកាសជានរណា?
* Google ដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា Agentic AI លើ Gemini ដោយចាប់ផ្តើមពីវិស័យអាជីវកម្មមុនគេ
* App ដែលមានភាពឆ្លាតវៃដឹងពីចម្ងាយទីតាំងសាកអគ្គិសនីគឺ Fresh AI មានជិត៣៩០កន្លែង នៅទូទាំងប្រទេស !

ក្រុមហ៊ុន Ganzberg ចែកមួកសុវត្ថិភាព ២,០០០ មួក ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

10-10-2026 11:40

(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដ៏មហោឡារិកនាពេលថ្មីៗនេះ ក្រុមហ៊ុន Ganzberg បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងក្តីរំភើបរីករាយយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរ ដោយបានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ដ៏គួរឱ្យកត់សម្គាល់មួយ។ ក្រុមហ៊ុនបានចែករំលែកមួកសុវត្ថិភាពដោយឥតគិតថ្លៃចំនួន ២,០០០ មួក ជូនដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់ ដែលកំពុងធ្វើដំណើរទៅលេងស្រុកកំណើតតាមបណ្តោយផ្លូវជាតិលេខ ៦A និង ៥A។

សកម្មភាពមនុស្សធម៌នេះបានបង្កើតនូវស្នាមញញឹម និងក្តីរំភើបយ៉ាងខ្លាំងពីសំណាក់អ្នកធ្វើដំណើរ ដែលភាគច្រើនជាអ្នកជិះម៉ូតូ ហើយបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីមហាជន។ ការចែកមួកសុវត្ថិភាពនេះ មិនត្រឹមតែជាការរួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនចំពោះសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន ហ្កែនប៊ឺគ បានចូលរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌។ កន្លងមក ក្រុមហ៊ុនតែងតែចុះជួយសង្គមជាញឹកញាប់ ដូចជាការជួយជនរងគ្រោះដោយគ្រោះទឹកជំនន់ និងសកម្មភាពសប្បុរសធម៌ផ្សេងៗជាច្រើនទៀត នៅតាមបណ្តាខេត្តក្រុងនានា។ សកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ និងជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនដែលតែងតែគាំទ្រផលិតផលរបស់ខ្លួន។ តាមរយៈសកម្មភាពដ៏ប្រពៃនេះ ក្រុមហ៊ុន Ganzberg បានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវសង្គម និងបំណងប្រាថ្នាក្នុងការកសាងសហគមន៍មួយដែលមានសុវត្ថិភាព និងភាពរីកចម្រើន។