បច្ចេកទេសវះកាត់ថ្មីនៅមន្ទីរពេទ្យ FV ជួយអ្នកជំងឺទឹកនោមផ្អែមជៀសផុតពីការកាត់អវយវៈ
13-10-2026 08:48
(វៀតណាម)៖ មន្ទីរពេទ្យ FV បានអនុវត្តដោយជោគជ័យនូវបច្ចេកទេសវះកាត់ថ្មីមួយដែលមានឈ្មោះថា TTT (Transverse Tibial Transport) ដែលជាក្តីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺទឹកនោមផ្អែមក្នុងការថែរក្សាជើងរបស់ពួកគេ និងជៀសវាងការកាត់អវយវៈ។ បច្ចេកទេសនេះដំណើរការតាមរយៈយន្តការនៃការបង្កើតសរសៃឈាមឡើងវិញដោយឯកឯង ដែលអាចជួយសង្គ្រោះអវយវៈដែលប្រឈមនឹងការខូចខាតធ្ងន់ធ្ងរ។
ករណីសិក្សាមួយគឺលោក N.P.T. (អាយុ ៦៨ ឆ្នាំ រស់នៅទីក្រុងហូជីមិញ) ដែលមានជំងឺទឹកនោមផ្អែម និងផលវិបាកជាច្រើន។ ដោយសារការគ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អ លោកបានបាត់បង់អារម្មណ៍នៅជើង និងមានបញ្ហាចក្ខុវិស័យ។ ថ្ងៃមួយ លោកមានស្នាមរបួសតូចមួយនៅលើកែងជើងពេលកំពុងថែសួន ដែលបានវិវត្តទៅជាការឆ្លងមេរោគជ្រៅដល់ឆ្អឹង ហូរខ្ទុះ និងមានក្លិនស្អុយ។ នៅពេលទៅពិនិត្យនៅមន្ទីរពេទ្យ FV លោក T. ត្រូវបានព្រមានថា គាត់ប្រឈមនឹងហានិភ័យខ្ពស់នៃការត្រូវកាត់ជើងចោល។
យោងតាមលោកវេជ្ជបណ្ឌិត ទ្រឿងហ្វាងវិញឃៀម នាយកដ្ឋានសារេរឆ្អឹង និងវះកាត់ដៃនៅមន្ទីរពេទ្យ FV ករណីបែបនេះមិនមែនជារឿងចម្លែកនោះទេ។ លោកវេជ្ជបណ្ឌិត ទ្រឿងហ្វាងវិញឃៀម បានមានប្រសាសន៍ថា«មានករណីខ្លះដែលអ្នកជំងឺមកពិនិត្យ ហើយយើងយកបំណែកកញ្ចក់ ឬដែកគោលមុតស្រួចចេញពីជើងរបស់ពួកគេដោយពួកគេមិនដឹងថាបានជាន់លើវាពីពេលណា។ នៅពេលដែលខ្ទុះចាប់ផ្តើមហូរចេញ ហើយវាមានក្លិនមិនល្អ ស្ថានភាពនេះគឺធ្ងន់ធ្ងរណាស់រួចទៅហើយ» ។
* ដំណោះស្រាយសម្រាប់ជើងជំងឺទឹកនោមផ្អែមដោយប្រើបច្ចេកទេស TTT
លោកវេជ្ជបណ្ឌិត ឃៀម បានពន្យល់ថា ជើងអ្នកជំងឺទឹកនោមផ្អែមស្ថិតនៅ«ព្រំដែន» រវាងឯកទេសនានា។ ការវះកាត់យកដុំសាច់ចេញជារបស់គ្រូពេទ្យវះកាត់ឆ្អឹង ខណៈដែលការគ្រប់គ្រងជាតិស្ករក្នុងឈាមជារបស់គ្រូពេទ្យឯកទេសខាងអរម៉ូន។ វិធីសាស្ត្រប្រពៃណី (ការវះកាត់យកសាច់រលួយចេញ ការដាក់ឧបករណ៍ស្រោចលាង ការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក) គ្រាន់តែដោះស្រាយរោគសញ្ញាប៉ុណ្ណោះ។ ឫសគល់នៃបញ្ហាគឺសរសៃឈាមនៅកជើង របស់អ្នកជំងឺត្រូវបានស្ទះ ដែលកាត់ផ្តាច់ការផ្គត់ផ្គង់ឈាម។ ជាលទ្ធផល អត្រានៃការកើតឡើងវិញនៃដំបៅបន្ទាប់ពីមួយឆ្នាំគឺខ្ពស់ដល់ ៤០% ហើយបន្ទាប់ពីប្រាំឆ្នាំវាឡើងដល់ ៦៥%។
លោកវេជ្ជបណ្ឌិត ឃៀម បន្តថា «អ្នកជំងឺបន្តកើតដំបៅ បន្ទាប់មកព្យាបាលហើយបន្ទាប់មកដំបៅក៏កើតឡើងវិញ។ វាស្ទើរតែជាវដ្តដែលមិនអាចគ្រប់គ្រងបាន»។
ក្នុងការស្វែងរកដំណោះស្រាយព្យាបាលចំពោះបញ្ហាដ៏លំបាកនេះ លោកវេជ្ជបណ្ឌិត ឃៀម បានយកចិត្តទុកដាក់ជាពិសេសចំពោះបច្ចេកទេសTTT (Transverse Tibial Transport) ដែលជាវិធីសាស្ត្រដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន។ ដោយផ្អែកលើការលាតសន្ធឹងឆ្អឹង បច្ចេកទេសនេះត្រូវបានបញ្ចូលក្នុងពិធីសារព្យាបាលជាតិរបស់ប្រទេសចិន (២០១៨-២០២៣) ជាមួយនឹងអត្រារក្សាជើងជាង ៩០%។
លោកវេជ្ជបណ្ឌិត ឃៀម បានទៅទស្សនាមជ្ឈមណ្ឌលព្យាបាលឈានមុខគេនៅក្នុងប្រទេសចិនដោយផ្ទាល់ ដើម្បីសិក្សា និងសង្កេតមើលការអនុវត្ត។ ពេលត្រឡប់ទៅប្រទេសវៀតណាមវិញ លោកបានស្នើឱ្យមន្ទីរពេទ្យ FV វិនិយោគលើឧបករណ៍ឯកទេស ដើម្បីអនុវត្តវិធីសាស្ត្រនេះនៅក្នុងប្រទេសវៀតណាម។
* បច្ចេកទេស TTT៖ «ចូលទៅក្នុងអាណាចក្រនៃសេចក្តីស្លាប់ដើម្បីស្វែងរកជីវិតម្តងទៀត»
បច្ចេកទេស TTT ត្រូវបានប្រដូចទៅនឹងទស្សនវិជ្ជាបូព៌ាមួយគឺ «ចូលទៅក្នុងអាណាចក្រនៃសេចក្តីស្លាប់ដើម្បីស្វែងរកជីវិតម្តងទៀត»។ គោលការណ៍ស្នូលនៃបច្ចេកទេសនេះគឺដើម្បីបង្កើតរបួសដែលត្រូវបានគ្រប់គ្រងជាមុន ដើម្បីធ្វើឱ្យយន្តការព្យាបាលដោយខ្លួនឯងរបស់រាងកាយសកម្ម។
ដើម្បីធ្វើឱ្យដំណើរការនៃការបង្កើតសរសៃឈាមឡើងវិញសកម្មគ្រូពេទ្យវះកាត់ធ្វើអន្តរាគមន៍ដោយបំបែកផ្នែកមួយនៃឆ្អឹងកងជើង(ឆ្អឹងជើងខាងក្រោម) របស់អ្នកជំងឺ។ ឆ្អឹងដែលបាក់នេះត្រូវបានជួសជុលនិងគ្រប់គ្រងដោយស៊ុមខាងក្រៅឯកទេសដែលពាក់នៅលើជើងខាងក្រោម។
ក្នុងរយៈពេលពីរសប្តាហ៍ដំបូង អ្នកជំងឺត្រូវបានណែនាំឲ្យលៃតម្រូវប៊ូតុងនៅលើស៊ុមដោយខ្លួនឯង ដើម្បីរំកិលបំណែកឆ្អឹងដែលបាក់ចេញពីទីតាំងដើមរបស់វាក្នុងអត្រា១ មីលីម៉ែត្រក្នុងមួយថ្ងៃ ដោយបែងចែកជាបួនវគ្គស្មើគ្នា។ ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ អ្នកជំងឺបង្វិលប៊ូតុងទាំងនោះក្នុងទិសដៅផ្ទុយ ដើម្បីរុញបំណែកឆ្អឹងត្រឡប់ទៅទីតាំងដើមរបស់វាវិញ។ បន្ទាប់ពីដំណាក់កាលនេះ អ្នកជំងឺនឹងពាក់ស៊ុមរយៈពេលពីរទៅបួនសប្តាហ៍ទៀត ដើម្បីឱ្យមានស្ថេរភាព និងជាសះស្បើយឆ្អឹង។
ដំណើរការនៃការផ្លាស់ប្តូរ និងរុញបំណែកឆ្អឹងដែលបាក់ម្តងហើយម្តងទៀត ក្នុងរយៈពេលបួនសប្តាហ៍ដំបូងបង្កើតបានជាការរំញោចជីវសាស្ត្រដ៏ខ្លាំងក្លាមួយ។ រាងកាយត្រូវបាន «បញ្ឆោត» ឱ្យជឿថាជើងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដូច្នេះបង្កើតបណ្តាញសរសៃឈាមថ្មីដោយស្វ័យប្រវត្តិដើម្បីចិញ្ចឹមបំណែកឆ្អឹងដែលផ្លាស់ទីលំនៅ។ ខណៈពេលពាក់ស៊ុម អ្នកជំងឺនៅតែអាចធ្វើចលនាបានដោយមានទម្ងន់តិចតួច បំផុតក្រោមការគាំទ្រពីឧបករណ៍។
* គំរូព្យាបាលពហុជំនាញសម្រាប់ជំងឺជើងទឹកនោមផ្អែម
បន្ទាប់ពីពីរខែ ដំបៅឆ្អឹងជ្រៅរបស់លោក T. បានជាសះស្បើយ។ ដោយធ្លាប់ប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ជើង ឥឡូវនេះគាត់អាចដើរបានធម្មតាវិញ។
គាត់បាននិយាយដោយដោយអារម្មណ៍ រំភើបថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវេជ្ជបណ្ឌិត ឃៀម និងក្រុមFV។ គ្រូពេទ្យបានមកមើលថែខ្ញុំសូម្បីតែនៅថ្ងៃឈប់សម្រាកក៏ដោយដោយនោះហើយខ្ញុំអាចរក្សាជើងរបស់ខ្ញុំបាន»។
TTT ត្រូវបានចាត់ទុកថាជាតំណភ្ជាប់សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រ ដ៏ទូលំទូលាយសម្រាប់ការព្យាបាលជើងអ្នកជំងឺទឹកនោមផ្អែម។ ដើម្បីរក្សាលទ្ធផល អ្នកជំងឺត្រូវតែប្រកាន់ខ្ជាប់នូវរបបអាហារ លេបថ្នាំតាមវេជ្ជបញ្ជាពិនិត្យជើងជាប្រចាំ និងតែងតែពាក់ស្បែកជើងដែលមានបន្ទះការពារពិសេស។ ប្រសិនបើមានស្នាមប្រេះ ឬដំបៅនៅលើជើង ពួកគេគួរតែពិគ្រោះជាមួយអ្នកឯកទេសជើងអ្នកជំងឺទឹកនោមផ្អែម។
បច្ចុប្បន្ននេះ មន្ទីរពេទ្យ FV បន្តអភិវឌ្ឍគំរូព្យាបាលពហុជំនាញ និងរួមបញ្ចូលគ្នាសម្រាប់ជំងឺជើងទឹកនោមផ្អែម ដែលរួមមាន អង់ដូគ្រីន របួសនឹងសារេឆ្អឹង អន្តរាគមន៍សរសៃឈាម អតិសុខុមជីវសាស្ត្រ និងការព្យាបាលដោយចលនា។ គោលដៅគឺដើម្បីជួយអ្នកជំងឺរក្សាបាននូវចលនាឯករាជ្យភាពក្នុងសកម្មភាពប្រចាំថ្ងៃ និងគុណភាពជីវិត។
ដើម្បីកំណត់ពេលណាត់ជួបសម្រាប់ការពិនិត្យ និងព្យាបាល សូមទាក់ទងការិយាល័យតំណាងមន្ទីរពេទ្យ FV ក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា តាមរយៈលេខទូរសព្ទ (+855) 23 211 777 ឬខ្សែទូរសព្ទលេខ (+855) 89 999 345៕




