លោក ណម វិស្សុត ចូលរួមកិច្ចប្រជុំអនាគតអ្នកដឹកនាំពិភពលោកឆ្នាំ២០២៦ នៅទីក្រុងឌូបៃ
13-10-2026 17:19
(ភ្នំពេញ)៖ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា បានអញ្ជើញចូលរួមកម្មវិធីបើកកិច្ចប្រជុំប្រចាំឆ្នាំជាលើកដំបូងនៃអនាគតអ្នកដឹកនាំពិភពលោក (Inaugural Annual Meeting of Global Future Leaders) ដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលនៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម។ កិច្ចប្រជុំដ៏សំខាន់នេះកំពុងប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំសំខាន់ៗមកពីបណ្តារដ្ឋាភិបាល វិស័យធុរកិច្ច សង្គមស៊ីវិល និងអង្គការអន្តរជាតិជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរទស្សនៈទៅវិញទៅមកលើប្រធានបទគន្លឹះនានា។ ក្នុងចំណោមប្រធានបទទាំងនោះ រួមមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នវានុវត្តន៍ បរិវត្តកម្មសេដ្ឋកិច្ច និងនិន្នាការសំខាន់ៗដែលកំពុងកំណត់ទិសដៅអនាគតរបស់មនុស្សជាតិជារួម។
ក្នុងនាមជាអ្នកដឹកនាំវ័យក្មេងពិភពលោក (Young Global Leader) ប្រចាំឆ្នាំ២០២៦ លោក ណម វិស្សុត បានចូលរួមយ៉ាងសកម្មក្នុងការចែករំលែកអំពីទស្សនៈវិស័យ និងការបេ្តជ្ញាដ៏មុះមត់របស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទាំងនេះ។ ជាមួយគ្នានេះ លោកក៏បានទទួលនូវទស្សនៈថ្មីៗ ក៏ដូចជាការផ្លាស់ប្តូរនូវបទពិសោធន៍ដ៏មានតម្លៃពីតាមបណ្តាតំបន់ និងវិស័យនានា ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍន៍ និងវឌ្ឍនភាពរបស់កម្ពុជាទៅថ្ងៃអនាគត។ ការចូលរួមនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកដល់កិច្ចការសកល និងការត្រៀមខ្លួនសម្រាប់អនាគត។
ព័ត៌មានលម្អិត៖ https://wef.ch/amgfl26




