Ronaldo រកបានគ្រាប់បាល់ទី៩៨១ ក្រោយការប្រកួតត្រូវបានពន្យារពេល ដោយសារប្រកាសអាសន្នមីស៊ីល
14-10-2026 09:36
(បរទេស)៖ គោលដៅគ្រាប់បាល់សរុបចំនួន ១,០០០គ្រាប់ទាំងក្នុងជម្រើសជាតិ និងក្លិបអាជីពនៃខ្សែប្រយុទ្ធ Cristiano Ronaldo កាន់តែខិតជិតមកដល់ ដ្បិតរកបាន ៩៨១គ្រាប់ហើយ ក្នុងប្រកួតកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សយថា ប្រធានក្រុមព័រទុយហ្គាល់វ័យជាង ៤១ឆ្នាំរូបនេះ ជាអ្នករកបានគ្រាប់បាល់ទី២ ក្នុងជ័យជម្នះ ៣-១ របស់ Al-Nassr ទៅលើគូប្រជែង Neftchi Fergana ក្នុងការប្រកួតពាន AFC Champions League 2026-27 នៅពេលដែលការប្រកួតត្រូវបានប្រកាសអាសន្នពន្យារពេលជាង ១ម៉ោង ពីការគំរាមវាយប្រហារដោយមីស៊ីល។
នៅមុនការប្រកួត ១៥នាទី បន្ទាប់ពីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតប្រកាសអាសន្ន នៅមុនការប្រកួតចាប់ផ្តើមនៅក្នុងរដ្ឋធានី Riyadh ជាទីតាំងរងការគំរាមកំហែងវាយប្រហារពីក្រុមសកម្មប្រយុទ្ធ Houthis យ៉េមែន។
ទន្ទឹមគ្នានោះដែរ គ្រប់កម្មវិធីប្រកួតកីឡាទាំងអស់នៅរដ្ឋធានីនេះ អាចនឹងរងផលប៉ះពាល់ ដោយសារតែការប៉ះទង្គិចគ្នា ដោយរួមមានកម្មវិធី Formula 1 ដែលកំពុងរៀបចំនៅប្រទេសកាតា និងទីក្រុង Abu Dhabi ទៀតផង។
ទោះជាយ៉ាងណា Ronaldo ក៏បន្តរកបានគ្រាប់បាល់ផងដែរ កាលពីប្រកួតលីគនៅថ្ងៃសុក្រសប្តាហ៍មុន ក្រោយការវិលត្រឡប់ពីបំពេញបេសកកម្មជាមួយជម្រើសជាតិព័រទុយហ្គាល់ ដោយបានចាកចេញទាំងពាក់កណ្តាលផ្លូវនៅពាន UEFA Nations League ក្រោយរឹតត្បិតនៃការដាក់ឱ្យចូលលេង៕



