ធនាគារ ABA ឈ្នះពាន ធនាគារបម្រើសេវាសាជីកម្មឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ២០២៦
14-10-2026 12:18
(ភ្នំពេញ)៖ ធនាគារ ABA ទទួលបានពាន ធនាគារបម្រើសេវាសាជីកម្មឆ្នើមបំផុត នៅកម្ពុជា ឆ្នាំ2026 ពីទស្សនាវដ្ដី International Finance ដោយទទួលស្គាល់ពីវឌ្ឍនភាពជាបន្តបន្ទាប់របស់ ABA Business ដែលជាផ្លែតហ្វមសេវាធនាគារឌីជីថលសម្រាប់អាជីវកម្មរបស់ធនាគារ។
នេះជាលើកដំបូង របស់ ABA សម្រាប់ពានរង្វាន់នេះ ដែលជាការទទួលស្គាល់ពីសមត្ថភាពរបស់ ABA Business ក្នុងការជួយឲ្យអាជីវកម្មគ្រប់គ្រងការទូទាត់ ប្រាក់បៀវត្ស ការប្រមូលប្រាក់ទូទាត់ និងប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗយ៉ាងសុវត្ថិភាព និងប្រសិទ្ធភាព។
សេវាធនាគារឌីជីថលដែលបង្កើតឡើងសម្រាប់អាជីវកម្ម
ABA Business ត្រូវបានបង្កើតឡើងសម្រាប់ក្រុមហ៊ុនតូចគ្រប់ប្រភេទ និងគ្រប់កម្រិតនៃរចនាសម្ពន្ធហិរញ្ញវត្ថុ ចាប់ពីអាជីវកម្មដែលកំពុងរីកចម្រើន រហូតដល់សាជីវកម្មធំៗ និងក្រុមហ៊ុនពហុជាតិ។ ផ្លែតហ្វមនេះនាំយកមុខងារធនាគារសំខាន់ៗនៅក្នុងកន្លែងតែមួយ រួមមាន ការតាមដានគណនី និងស្ថានភាពសមតុល្យសាច់ប្រាក់, ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស, ប្រាក់បៀវត្ស, បង់វិក្កយបត្រ និងទូទាត់ពន្ធ, ការទូទាត់ជាសំណុំ និងទូទាត់តាមកាលកំណត់ ព្រមទាំងការផ្ទៀងផ្ទាត់ការទូទាត់ភ្លាមៗជាដើម។
អាជីវកម្មនានាក៏អាចភ្ជាប់ ABA Business ជាមួយប្រព័ន្ធ ERP និងប្រព័ន្ធគណនេយ្យរបស់ខ្លួន ដើម្បីធ្វើស្វ័យប្រវត្តិកម្មដំណើរការទូទាត់ និងការផ្គូផ្គងប្រតិបត្តិការផងដែរ។ ប្រព័ន្ធប្រតិបត្តិការផ្ទាល់ (Host-to-Host) របស់ ABA Business អនុញ្ញាតឲ្យប្រព័ន្ធ ERP របស់ក្រុមហុន ភ្ជាប់ដោយផ្ទាល់ជាមួយប្រព័ន្ធធនាគារស្នូលរបស់ ABA ដែលធ្វើឲ្យរាល់សំណើប្រតិបត្តិការ និងព័ត៌មានគណនី ផ្គូផ្គងយ៉ាងសុវត្ថិភាព និងស្វ័យប្រវត្ត។
ផ្លែតហ្វមនេះ ក៏មានមុខងារគណនីនិម្មិត និងឧបករណ៍ឌីជីថលផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងមូលនិធិចេញចូលរបស់អាជីវកម្មឲ្យកាន់តែប្រសើរ។
ក្នុងឆ្នាំ 2025 ABA បាន ពង្រីកវិសាលភាពបន្ថែមដោយបានដាក់ឲ្យដំណើរការកម្មវិធី ABA Business នៅលើ ទូរស័ព្ទដៃ ដោយអាចឲ្យអ្នកប្រើប្រាស់ដែលមានសិទ្ធិអនុញ្ញាត តាមដានគណនី, ពិនិត្យប្រតិបត្តិការ ទទួលសារដំណឹងគណនី និងអនុញ្ញាត ឬបដិសេធសំណើប្រតិបត្តិការហិរញ្ញវត្ថុ និងប្រតិបត្តិការមិនមែនហិរញ្ញវត្ថុដោយផ្ទាល់ពីឧបករណ៍ចល័តរបស់ខ្លួន។ អេបនេះ ក៏ដើរតួជាឧបករណ៍ផ្ទៀងផ្ទាត់ពីរកត្តាផងដែរ។
ក្នុងការវាយតម្លៃរបស់ខ្លួន គណៈវិនិច្ឆ័យរបស់ទស្សនវដ្តី International Finance បានគូសបញ្ជាក់ពីសមត្ថភាពនៃមុខងារ និងភាពងាយស្រួលក្នុងការប្រើប្រាស់នៃផ្លែតហ្វមនេះ ”ធនាគារ ABA ស័ក្ដិសមនឹងទទួលបានកិត្តិនាមចំពោះសមត្ថភាពផ្ដល់សេវាធនាគារសាជីវកម្មកម្រិតខ្ពស់ ខណៈខ្លួនបានជួយដោះស្រាយបញ្ហាជាក់ស្ដែងរបស់សហគ្រាសតូចៗ ដែលជាញឹកញាប់តែងតែប្រឈមនឹងធនធានមានកម្រិតក្នុងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុដ៍ស្មុគស្មាញនៅពេលអាជីវកម្មបន្ដរីកចម្រើនទៅមុខ។
តាមរយៈ ABA Business ធនាគារបានរួមបញ្ចូល សេវាធនាគារឌីជីថលដែលងាយស្រួលប្រើប្រាស់ មានបត់បែនខ្ពស់ និងអាចពង្រីកបានតាមការរីកចម្រើនរបស់អាជីវកម្ម ជាមួយមុខងារគ្រប់គ្រងដែលអាចកំណត់តាមតម្រូវការក្រុមហ៊ុន, កំណត់សិទ្ធិប្រើប្រាស់, គ្រប់គ្រងការទូទាត់,ការបើកប្រាក់បៀវត្ស, ការភ្ជាប់ប្រព័ន្ធ និងការអនុម័តប្រតិបត្តិការតាមទូរស័ព្ទដៃ។ មុខងារទាំងនេះ អនុញ្ញាតឲ្យអាជីវកម្មខ្នាតតូចធ្វើប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព ជាមួយនឹងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែប្រសើរ និងអាចបន្ដរីកចម្រើនជាលំដាប់ ដោយមិនចាំបាច់ផ្លាស់ប្តូរផ្លែតហ្វមធនាគាររបស់ខ្លួនឡើយនៅពេលអាជីវកម្មរីកចម្រើនកាន់តែធំ។ ធនាគារបម្រើសេវាសាជីកម្មឆ្នើមបំផុត នៅកម្ពុជា ឆ្នាំ2026 គឺពានរង្វាន់ ដ៏ស័ក្តិសមយ៉ាងពិតប្រាកដសម្រាប់ធនាគារ ABA។
សុវត្ថិភាពកាន់តែរឹងមាំ ជំរុញកំណើនអ្នកប្រើប្រាស់
ABA Business ត្រូវបានបំពាក់ដោយមុខងារសុវត្ថិភាពជាច្រើន រួមមានការអនុម័តប្រតិបត្តិការច្រើនកម្រិត, ហត្ថលេខា (signatures) ឌីជីថល,ការបំប្លែងទិន្នន័យ, ការផ្ទៀងផ្ទាត់ពីរកត្តា (2FA), និងការជូនដំណឹងភ្លាមៗតាមពេលវេលាជាក់ស្តែង ដោយជួយឲ្យអាជីវកម្មអាចគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗបានយ៉ាងសុវត្ថិភាព ជាមួយនឹងការគ្រប់គ្រងកាន់តែប្រសើរ។
ការអភិវឌ្ឍជាបន្តបន្ទាប់ផ្លែតហ្វមនេះ ទទួលបានកំណើនអ្នកប្រើប្រាស់គួរឲ្យកត់សម្គាល់។ ក្នុងឆ្នាំ 2025 ទំហំប្រតិបត្តិការតាមរយៈ ABA Business កើនបាន 46% ធៀបនឹងឆ្នាំ 2024 ខណៈដែលចំនួនអតិថិជនកើនបាន 25%។
ទំនើបកម្មសេវាធនាគារសម្រាប់អាជីវកម្ម
ការទទួលស្គាល់នេះ ឆ្លុះបញ្ចាំងពីការវិនិយោគជាបន្តបន្ទាប់របស់ធនាគារ ABA ចំពោះដំណោះស្រាយឌីជីថល ដែលធ្វើឲ្យសេវាធនាគារសាជីវកម្មកាន់តែងាយប្រើ មានប្រសិទ្ធភាពខ្ពស់ និងបត់បែនតាមតម្រូវការដ៏សម្បូរបែបរបស់អាជីវកម្មនានានៅម្ពុជា។ តាមរយៈការប្រមូលផ្តុំ សេវាធនាគារ, ការគ្រប់គ្រងការទូទាត់, សេវាប្រាក់បៀវត្ស, ការគ្រប់គ្រងហិរញ្ញវត្ថុ, ការតភ្ជាប់ប្រព័ន្ធអាជីវកម្ម និងការចូលប្រើតាមទូរស័ព្ទដៃ ទៅក្នុងផ្លែតហ្វមតែមួយ ABA Business ជួយឲ្យក្រុមហ៊ុនចំណាយពេលតិចជាងមុនលើការគ្រប់គ្រងដំណើរការហិរញ្ញវត្ថុ និងចំណេញពេលច្រើនដើម្បីផ្តោតលើប្រតិបត្តិការ និងកំណើនអាជីវកម្ម។
ចាប់ផ្តើមប្រើប្រាស់
ចង់ប្រើសេវាធនាគារដែលត្រូវជាមួយអាជីវកម្មរបស់លោកអ្នក? សូមទាក់ទងមកយើងខ្ញុំតាមលេខ 023 925 333 ឬអ៊ីមែលទៅកាន់ [email protected] ដើម្បីស្វែងយល់បន្ថែមអំពី ABA Business និងចាប់ផ្តើមប្រើប្រាស់៕



