* ស្ថាប័នឃ្លាំមើលទិន្នន័យព្រមាន៖ ត្រូវប្រាកដថាការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) មានសុវត្ថិភាព

EZVIZ Smart Lock ពី Safe Home នាំមកនូវសុវត្ថិភាពលើការបើកទ្វារឆ្លាតវៃ និងភាពទំនើបសម្រាប់គេហដ្ឋាន និងការិយាល័យ

14-10-2026 15:14

(ភ្នំពេញ)៖ ក្រុមហ៊ុន Safe Home បាននាំមកនូវដំណោះស្រាយសុវត្ថិភាពដ៏ទំនើបបំផុតថ្មីមួយទៀតសម្រាប់គេហដ្ឋាន និងការិយាល័យរបស់លោកអ្នក តាមរយៈផលិតផល SMART LOCK- បើកទ្វារឆ្លាតវៃ ម៉ាក EZVIZ ដែលសោរទ្វារឆ្លាតវៃនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវសុវត្ថិភាពខ្ពស់បំផុត រួមជាមួយនឹងភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលឆ្លើយតបទៅនឹងតម្រូវការនៃយុគសម័យឌីជីថល។

EZVIZ Smart Lock ផ្តល់ជូននូវជម្រើសនៃការបើកទ្វាររហូតដល់ ៥ របៀបផ្សេងគ្នា រួមមាន៖ ការស្កេនម្រាមដៃ (Fingerprint), ការបញ្ចូលលេខកូដសម្ងាត់ (PIN Code), ការបើកដោយកាត RFID (RFID Card), មានកូនសោបម្រុង (Mechanical Key) សម្រាប់ប្រើប្រាស់ក្នុងករណីបន្ទាន់ ហើយអ្វីដែលកាន់តែពិសេសនោះគឺសមត្ថភាពក្នុងការគ្រប់គ្រងសោរតាមរយៈកម្មវិធីទូរស័ព្ទ (App Control) ដែលអនុញ្ញាតឱ្យលោកអ្នកអាចត្រួតពិនិត្យ សោរពីចម្ងាយបានយ៉ាងងាយស្រួល។

ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបទាំងនេះ EZVIZ Smart Lock មិនត្រឹមតែបង្កើនសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវបទពិសោធន៍រស់នៅ និងធ្វើការកាន់តែឆ្លាតវៃ និងទាន់សម័យ។ ផលិតផលនេះពិតជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់បានការការពារខ្ពស់ និងភាពងាយស្រួលក្នុងការគ្រប់គ្រងការចេញចូល សម្រាប់ទាំងគេហដ្ឋានផ្ទាល់ខ្លួន និងបរិយាកាសការិយាល័យប្រកបដោយវិជ្ជាជីវៈ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ CoolApp : https://me.coolapp.chat/#acc/OZyABahDRj6M50_eb9Feww សួរតម្លៃ និងម៉ូដែលបានតាម Inbox ៕