ក្រុមការពារជើងឯក PSG យកឈ្នះម្ចាស់ផ្ទះ Man City ៤-២ នៅចំពោះមុខលោក Pep ក្នុងការវិលមកកាន់ Etihad ម្តងទៀត
15-10-2026 10:10
(បរទេស)៖ ម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុប UEFA Champions League ២សម័យកាលចុងក្រោយ Paris St-Germain បានយកឈ្នះគូប្រជែង Manchester City ៤ទល់នឹង២ នាយប់មិញនេះ នៅចំពោះអតីតគ្រូបង្វឹក Pep Guardiola ដែលមានវត្តមានទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន Etihad ផងដែរ។
ទោះជាយ៉ាងណា វាជាការបើកទ្វារកីឡដ្ឋាន Etihad របស់ពួកគេលើកដំបូង បន្ទាប់ពីក្រុមមេឃខៀវរបស់អង់គ្លេសមួយនេះបានទទួលរងនូវការចោទប្រកាន់ពីការល្មើសច្បាប់ចាយវាយរបស់ Premier League។
City ដែលស្ថិតក្រោមការដឹកនាំដោយលោក Pep ក្នុងរយៈពេល ១០ឆ្នាំ និងធ្លាប់ឈ្នះពាន UCL កាលឆ្នាំ២០២៣ ផងនោះ បានក្លាយជាក្រុមទី២ មកពីក្របខណ្ឌ Premier League ដែលបានចាញ់ការប្រកួតក្នុងប្រកួតទី២ បន្ទាប់ពីបិសាចក្រហម Manchester United បានចាញ់ម្ចាស់ផ្ទះ Atletico Madrid កាលពីរាត្រីថ្ងៃអង្គារ នៅពេល Arsenal, Liverpool និង Aston Villa សុទ្ធតែយកបាន ៣ពិន្ទុដូចគ្នា។
Man City ដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំដោយលោក Enzo Maresca អតីតគ្រូជំនួយរបស់លោក Pep ក៏បានកំញើញដល់ក្រុមជើងឯកបារាំង PSG មុនការប្រកួតកាលពីថ្ងៃពុធមកដល់ ពោលគឺបានបំបាក់ម្ចាស់ផ្ទះ Liverpool ៣ទល់នឹង០ ដាច់តែម្តងនៅកីឡដ្ឋាន Anfield ក្នុងលីគអង់គ្លេសសម្រាប់ជើងទី១៕



