FIFA នឹងបន្ថែមប្រាក់ ២.៦ពាន់លានផោនទៀត ទៅលើគម្រោងអភិវឌ្ឍន៍បាល់ទាត់នៅជុំវិញពិភពលោក
15-10-2026 10:32
(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ ហៅកាត់ថា «FIFA» មានបំណងបន្ថែមប្រាក់ប្រមាណ ២.៦ពាន់លានផោន ទៅលើគម្រោងអភិវឌ្ឍន៍បាល់ទាត់នៅជុំវិញពិភពលោកផ្ទាល់តែម្តង។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។
ដំបូងឡើយ ស្ថាប័នបាល់ទាត់កំពូលមួយនេះមានបំណងបញ្ចេញសាច់ប្រាក់បម្រុង នៅមុនគម្រោងការថ្មីចាប់ផ្តើមពីឆ្នាំ២០២៧-២០៣០ ក្រោមហេតុផលទទួលបានជោគជ័យពីការធ្វើពាណិជ្ជកម្មនៅអំឡុង World Cup 2026 ដែលទើបបញ្ចប់កាលពីខែកក្កដានៅ ៣ប្រទេសផ្សេងគ្នាទៀតផង។
ទោះជាយ៉ាងណា ចំពោះគម្រោងការថ្មីនឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំប្រតិបត្តិនៅថ្ងៃព្រហស្បតិ៍នេះ នៅពេលស្ថាប័ន FIFA បានកំពុងស្ថិតក្រោមសម្ពាធដែលមានលោក Gianni Infantino នៅដឹកនាំ។
នៅចាំបានថា កាលពីខែសីហា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ទាំងសហព័ន្ធអឺរ៉ុប UEFA រួមទាំង Concacaf សហព័ន្ធតំបន់អាមេរិកខាងជើង បានសរសេរសំបុត្រផ្ញើទៅលោក Infantino ក្នុងការស្នើ FIFA ដើម្បីចំណាយប្រាក់ពីទុនបម្រុងរបស់ខ្លួនយ៉ាងហោចណាស់ ៧.៥លានផោនផងដែរ ក្នុង ១សហព័ន្ធ ក្នុងចំណោម ២១១ជាសមាជិក៕



