* FIFA នឹងបន្ថែមប្រាក់ ២.៦ពាន់លានផោនទៀត ទៅលើគម្រោងអភិវឌ្ឍន៍បាល់ទាត់នៅជុំវិញពិភពលោក
* Fresh AI បើកឱ្យប្រើប្រាស់មុខងារ «ជំនួយការសរសេរអត្ថបទ» (Create Content) ដោយឥតគិតថ្លៃ ! គ្រាន់តែទម្លាក់ខ្លឹមសារ ឬសេចក្តីប្រកាសឲ្យ Fresh AI ចូលក្នុងមុខងារ Create Content នឹងជួយសរសេរអត្ថបទជូនអ្នកភ្លាម !

មិនធម្មតា! ភ្នំពេញក្រោន យកឈ្នះក្រុមខ្លាំង Gangwon របស់កូរ៉េ រក្សាកៅអីកំពូលតារាងពាន AFC Champions League Two 2026/27

15-10-2026 19:27

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា ធ្វើបានយ៉ាងល្អ ដោយយកឈ្នះលើក្រុមម្ចាស់ផ្ទះ Gangwon FC របស់កូរ៉េខាងត្បូងដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 ពូល H ដែលទើបបញ្ចប់ការប្រកួតមុននេះ នៅកីឡដ្ឋាន Gangneung។

ជំនួបដ៏ជក់ចិត្តនេះ ពិតជាមានផ្ដល់ការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ពិសេសក្រុមអ្នកគាំទ្ររបស់ម្ចាស់ផ្ទះ Gangwon FC ផ្ទាល់តែម្ដង បន្ទាប់ពីត្រូវភ្នំពេញក្រោន មានឱកាសរកគ្រាប់បាល់នាំមុខ ដោយកីឡាករ Guytho Minland នៅនាទី៤៤ ហើយបន្ដរកបានគ្រាប់ជ័យជម្នះ ដោយកីឡាករ Moses Dyer តាមរយៈការស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទី៧៨ បន្ទាប់ពីកីឡាករ Abdallah Hleihel ស៊ុតបាល់ពិន័យ ១១ម៉ែត្រគ្រាប់តាមស្មើឲ្យ Gangwon FC នៅនាទី៦១។

ជ័យជម្នះក្នុងការប្រកួត ដែលត្រូវបានលោក Oleg Starynskyi ចាត់ទុកជាជំនួបប្រវត្តិសាស្ដ្ររវាងក្លិបបាល់ទាត់របស់កម្ពុជា ទល់នឹងក្លិបលីគកំពូលកូរ៉េខាងត្បូង បានធ្វើឲ្យភ្នំពេញក្រោន រក្សាកៅអីកំពូលតារាងក្នុងពូលH ដោយរកបាន ៦ពិន្ទុពេញ ក្រោយឈ្នះ ២ប្រកួតជាប់ៗគ្នា ខណៈប្រកួតដំបូង គឺបានយកឈ្នះក្រុម Kuching City របស់ម៉ាឡេស៊ី ដោយលទ្ធផល ២-១ កាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅ។ សម្រាប់ប្រកួតបន្ទាប់ភ្នំពេញក្រោន នឹងត្រូវជួបក្រុម Kitchee របស់ហុងកុងវិញម្ដង នាថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕