* ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជាមនុស្សខ្លះចងចាំសុបិនបាន ខណៈអ្នកខ្លះភ្លេចភ្លាមៗក្រោយពេលភ្ញាក់?
* Google ព្រមានហានិភ័យវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំ ក្រោយរកឃើញចន្លោះប្រហោងសុវត្ថិភាពថ្មី
* ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងមហាសេដ្ឋីអាមេរិក ផ្តល់លុយរាប់រយលានដុល្លារ ចូលគម្រោងសាងសង់សាលពិធីសេតវិមាន របស់លោក ត្រាំ
* Fresh AI បើកឱ្យប្រើប្រាស់មុខងារ «ជំនួយការសរសេរអត្ថបទ» (Create Content) ដោយឥតគិតថ្លៃ ! គ្រាន់តែទម្លាក់ខ្លឹមសារ ឬសេចក្តីប្រកាសឲ្យ Fresh AI ចូលក្នុងមុខងារ Create Content នឹងជួយសរសេរអត្ថបទជូនអ្នកភ្លាម !

លោក McConkey បង្ហាញកត្ដាមួយចំនួន ក្រោយព្រះខ័នរាជ មានឱកាសស៊ុតច្រើន តែមិនអាចបំប៉ោងសំណាញ់ទីក្រុម Shanghai យប់មិញ

16-10-2026 09:03

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានត្រឹមប្រកួតស្មើក្រុមភ្ញៀវ Shanghai Shenhua FC របស់ចិន ដោយលទ្ធផល ០-០ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 ពូល G នារាត្រីថ្ងៃទី១៥ ខែតុលា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ជំនួបដ៏ជក់ចិត្តនេះ ព្រះខ័នរាជស្វាយរៀង ត្រូវបានគេមើលឃើញធ្វើបានល្អ ក្នុងការគ្រប់គ្រងបាល់ និងដាក់សម្ពាធលើគូប្រជែង ដែលជាក្រុមយក្សមួយរបស់ចិន ហើយបានបង្កើតឱកាសស៊ុតយ៉ាងច្រើន បើធៀបនឹងក្រុមភ្ញៀវ តែរាល់ឱកាសម្ដងៗ ភាគច្រើនស៊ុតទៅខាងលើ គ្រាដែលក្រុម Shanghai Shenhua ក៏មានឱកាសម្ដងម្កាលផងដែរ តែត្រូវបានជួយសង្គ្រោះដោយខ្សែការពារ និងអ្នកចាំទី វីរៈ ដារ៉ា។

ក្នុងសន្និសីទក្រោយចប់ការប្រកួតលោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លើកឡើងថា ការប្រកួតនេះក្រុមខ្លួនធ្វើបានល្អច្រើន ពិសេសនៅវគ្គទី២ ដែលព្រះខ័នរាជស្វាយរៀង បានគ្រប់គ្រងបាល់ច្រើន គ្រាន់តែខ្វះខាតការបញ្ចប់ទី។ បែបនេះក្ដី លោកមិនសប្បាយចិត្តនឹងលទ្ធផលស្មើនេះឡើយ ដ្បិតលោកយល់ថា ក្រុមសមនឹងទទួលបាន ៣ពិន្ទុ។

ពាក់ព័ន្ធនឹងឱកាសបង្កើតឱកាសច្រើន តែមិនអាចសម្រេចការបញ្ចប់ទីវិញលោកថា «បើនិយាយពីគុណភាពកីឡាកររបស់យើង យើងមានកីឡាករសុទ្ធតែមានគុណភាព។ ពាក់ព័ន្ធនឹងការបញ្ចប់ទី វាអាស្រ័យទៅលើកាលៈទេសៈខ្លះ ដូចជាប្រកួតខ្លះ យើងមានឱកាសម្ដងយើងអាចបញ្ចប់ទីបាន តែជាក់ស្ដែងក្នុងការប្រកួតនេះ ខាងគេក៏ជាក្រុមដែលល្អ សម្បូរកីឡាករមានគុណភាព រួមទាំងខ្សែការពារ ក៏វាជាការប្រកួតដែលយើងអាចពិបាកក្នុងការបញ្ចប់ទីដែរ»។

ឆ្លើយតបនឹងបញ្ហាទីលាន ពិសេសស្មៅវិញ គ្រូបង្វឹកអៀរឡង់ខាងជើងដដែល មិនបានបញ្ជាក់លម្អិតឡើយ ដោយលោកបានត្រឹមនិយាយថា «សម្រាប់ទីលាន យើងអត់អាចនិយាយថា ជាកត្ដាមួយ ដែលយើងអត់អាចទទួលបានជ័យជម្នះក្នុងការប្រកួតនេះទេ ហើយខ្ញុំក៏មិនចង់លើកឡើងម្ដងទៀតដែរ ពាក់ព័ន្ធនឹងកត្ដាទីលាន ព្រោះលើកមុន ខ្ញុំធ្លាប់លើកឡើងម្ដង ហើយបានទទួលការវាយប្រហារមកលើខ្ញុំ។ អ៊ីចឹងអាស្រ័យលើអ្នកទស្សនានៃការប្រកួតជាក់ស្ដែង»។

ជាមួយការរកបាន ១ពិន្ទុដំបូងនេះដែរ បានធ្វើឲ្យឱកាសប្រជែងកៅអីវគ្គបន្ដរបស់ព្រះខ័នរាជស្វាយរៀង កាន់តែខើច ក្រោយឆ្លងកាត់ ២ប្រកួត ស្មើ ១ និងចាញ់ ១ ឈរលេខរៀងទី៣ បណ្ដោះអាសន្ន តាមពីក្រោយក្រុម Shanghai Shenhua FC ដែលមាន ៤ពិន្ទុ ឈរលេខ២ និងក្រុម Machida Zelvia របស់ជប៉ុន ឈរកំពូលតារាងមាន ៦ពិន្ទុពេញ បន្ទាប់ពីយកឈ្នះក្រុម Tampines Rovers របស់សិង្ហបុរី ១-០ កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ។

យ៉ាងណាមិញព្រះខ័នរាជស្វាយរៀង នៅតែមានសង្ឃឹមដ្បិតនៅសល់ ៤ប្រកួតទៀត ក្នុងពូល G ខណៈប្រកួតបន្ទាប់នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Tampines Rovers នៅទឹកដីសិង្ហបុរីវិញម្ដង នាថ្ងៃទី២៩ ខែតុលាខាងមុខ មុនឈានដល់ការប្រកួតជើងទី២ ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ឡើងទៅវគ្គបន្ដ៕