* ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជាមនុស្សខ្លះចងចាំសុបិនបាន ខណៈអ្នកខ្លះភ្លេចភ្លាមៗក្រោយពេលភ្ញាក់?
* Google ព្រមានហានិភ័យវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំ ក្រោយរកឃើញចន្លោះប្រហោងសុវត្ថិភាពថ្មី
* ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងមហាសេដ្ឋីអាមេរិក ផ្តល់លុយរាប់រយលានដុល្លារ ចូលគម្រោងសាងសង់សាលពិធីសេតវិមាន របស់លោក ត្រាំ
* Fresh AI បើកឱ្យប្រើប្រាស់មុខងារ «ជំនួយការសរសេរអត្ថបទ» (Create Content) ដោយឥតគិតថ្លៃ ! គ្រាន់តែទម្លាក់ខ្លឹមសារ ឬសេចក្តីប្រកាសឲ្យ Fresh AI ចូលក្នុងមុខងារ Create Content នឹងជួយសរសេរអត្ថបទជូនអ្នកភ្លាម !

Martinez ចេញមុខសុំទោស និងទទួលទណ្ឌកម្មពី Man Utd ករណីរិះគន់ទម្រង់លេងក្លិប

16-10-2026 10:07

(បរទេស)៖ ខ្សែការពារអន្តរជាតិអាហ្សង់ទីន Lisandro Martinez បានចេញមុខសុំទោសជាសាធារណៈ និងទទួលការពិន័យពី Manchester United ផងដែរ ដោយសារការរិះគន់ទម្រង់លេងក្លិបធ្លាក់ចុះ ក្រោយការបរាជ័យ ២ទល់នឹង០ នៅក្នុងផ្ទះរបស់ Atletico Madrid នៅពាន UEFA Champions League កាលពីរាត្រីថ្ងៃអង្គារ។

Martinez បានថ្លែងតាមរយៈការដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា «ក្លិបបិសាចក្រហមបានទម្លាក់គ្រូបង្វឹក Michael Carrick ស្ថិតក្រោមសម្ពាធដ៏ធ្ងន់ធ្ងរ ក្រោមហេតុផលទម្រង់លេងធ្លាក់ចុះយ៉ាងខ្លាំង»។

ទោះជាយ៉ាងណា ក្រោយការជួបផ្ទាល់នឹងថ្នាក់ដឹកនាំ Man Utd កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខ្សែការពារកណ្តាលរូបនេះបានបញ្ចេញសេចក្តីថ្លែងការណ៍មួយថា «ថ្ងៃនេះខ្ញុំបានជួបថ្នាក់ដឹកនាំក្លិប និងអ្នកចាត់ការទូទៅ។ វាជាការសន្ទនាប្រកបដោយភាពវិជ្ជមាន និងពោរពេញដោយបរិយាកាសសប្បាយរីករាយបំផុត តាមរយៈការយល់ចិត្តថ្លើមគ្នាទៅវិញទៅមក»។

ទោះជាយ៉ាងណា ក្រោយពីការដឹងនូវកំហុស និងសុំទោសរួចរាល់ Martinez ក៏នឹងត្រូវទទួលទោសទណ្ឌពីក្លិបទៀតផង ដ្បិតលោក Carrick នឹងថ្លែងក្នុងសន្និសីទនៅថ្ងៃសុក្រនេះ មុនជំនួបទល់នឹងម្ចាស់ផ្ទះ Leeds United នៅរាត្រីថ្ងៃអាទិត្យ។

អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះ នឹងដឹកនាំកូនក្រុមទៅកាន់ទឹកដី Elland Road ជាមួយនឹងស្ថិតិទើបឈ្នះបាន ២លើក ក្នុងចំណោម ៩ប្រកួតនារដូវកាលនេះ ដោយស្ថិតនៅលេខរៀងទី១៣ បណ្តោះអាសន្ន៕