* ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជាមនុស្សខ្លះចងចាំសុបិនបាន ខណៈអ្នកខ្លះភ្លេចភ្លាមៗក្រោយពេលភ្ញាក់?
* Google ព្រមានហានិភ័យវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំ ក្រោយរកឃើញចន្លោះប្រហោងសុវត្ថិភាពថ្មី
* ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងមហាសេដ្ឋីអាមេរិក ផ្តល់លុយរាប់រយលានដុល្លារ ចូលគម្រោងសាងសង់សាលពិធីសេតវិមាន របស់លោក ត្រាំ
* Fresh AI បើកឱ្យប្រើប្រាស់មុខងារ «ជំនួយការសរសេរអត្ថបទ» (Create Content) ដោយឥតគិតថ្លៃ ! គ្រាន់តែទម្លាក់ខ្លឹមសារ ឬសេចក្តីប្រកាសឲ្យ Fresh AI ចូលក្នុងមុខងារ Create Content នឹងជួយសរសេរអត្ថបទជូនអ្នកភ្លាម !

ក្រុមហ៊ុន «Metfone» តភ្ជាប់អ្នកជំនាញបច្ចេកវិទ្យា ដើម្បីជំរុញការនាំយក «AI» មកប្រើប្រាស់ឲ្យទូលំទូលាយក្នុងសហគមន៍អាជីវកម្មកម្ពុជា

16-10-2026 10:39

(ភ្នំពេញ)៖ ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦ (VIDEX CAMBODIA 2026) ក្រុមហ៊ុន Metfone បានរៀបចំកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ លើប្រធានបទស្តីពីការអនុវត្តបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យអាជីវកម្ម ដោយមានការចូលរួមពីអ្នកជំនាញបច្ចេកវិទ្យា និងតំណាងមកពីបណ្តាក្រុមហ៊ុន អាជីវកម្ម និងធនាគារនានានៅកម្ពុជា។

កិច្ចពិភាក្សានេះត្រូវបានសម្របសម្រួលដោយលោក អ៊ុក ជីបផល អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន ដោយមានការចូលរួមជាវាគ្មិនពីក្រុមហ៊ុនសេវាអតិថិជន Viettel (VCX) ក្រុមហ៊ុន Metfone និង eMoney។ កិច្ចពិភាក្សាបានផ្តោតលើនិន្នាការបច្ចេកវិទ្យា ដែលកំពុងកំណត់ទម្រង់ប្រតិបត្តិការអាជីវកម្ម ជាពិសេសការប្រើប្រាស់ AI ដើម្បីលើកកម្ពស់បទពិសោធន៍អតិថិជន ធ្វើកែលម្អប្រតិបត្តិការ និងគាំទ្រដល់អាជីវកម្មក្នុងដំណើរការបរិវត្តកម្មឌីជីថល។

នៅក្នុងព្រឹត្តិការណ៍នេះ អ្នកជំនាញបានចែករំលែកបទពិសោធន៍ និងការយល់ដឹងជាក់ស្តែងអំពីរបៀប ដែលអាជីវកម្មអាចប្រើប្រាស់ AI និងវេទិកាឌីជីថល ដើម្បីបង្កើនផលិតភាព កែលម្អគុណភាពសេវាកម្ម និងគ្រប់គ្រងប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព។ ការពិភាក្សាក៏បានគ្របដណ្តប់លើការប្រែក្លាយ ប្រតិបត្តិការហិរញ្ញវត្ថុទៅជាឌីជីថល ការការពារទិន្នន័យ និងចំណុចសំខាន់ៗដែលអាជីវកម្មត្រូវពិចារណា នៅពេលយកបច្ចេកវិទ្យាថ្មីៗមកអនុវត្ត។

ប្រធានបទសំខាន់មួយ គឺរបៀបធ្វើបរិយាបន្ន AI ទៅក្នុងប្រតិបត្តិការអាជីវកម្មឱ្យសមស្របទៅនឹងតម្រូវការ និងធនធានរបស់ក្រុមហ៊ុននីមួយៗ។ តាមការលើកឡើងរបស់វាគ្មិន AI អាចធ្វើស្វ័យប្រវត្តិកម្មលើភារកិច្ចប្រចាំថ្ងៃដែលជាន់ៗគ្នា គាំទ្រដល់ការវិភាគព័ត៌មាន និងកែលម្អសេវាកម្មអតិថិជន ខណៈពេលដែលអនុញ្ញាតឱ្យបុគ្គលិក មានពេលផ្តោតលើការងារដែលទាមទារជំនាញច្បាស់លាស់ ប្រកបដោយគំនិតច្នៃប្រឌិត និងការធ្វើសេចក្តីសម្រេចចិត្ត។

ក្រុមហ៊ុន Metfone ក៏បានចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងការប្រើយុទ្ធសាស្ត្រពង្រីកការប្រើប្រាស់ AI និងបច្ចេកវិទ្យាឌីជីថលនៅទូទាំងប្រតិបត្តិការអាជីវកម្ម សេវាកម្មអតិថិជន និងការគ្រប់គ្រងប្រតិបត្តិការ។ ដោយផ្អែកលើបទពិសោធន៍ក្នុងទីផ្សារកម្ពុជា និងការគាំទ្រផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុនផ្សេងទៀតនៃសម័្ពន្ធ Viettel Group ក្រុមហ៊ុន Metfone មានគោលបំណងតភ្ជាប់អាជីវកម្មក្នុងស្រុក ជាមួយនឹងដំណោះស្រាយដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ពួកគេ។

តាមរយៈកិច្ចពិភាក្សានេះ តំណាងអាជីវកម្មទទួលបានឱកាសស្វែងយល់ ពីនិន្នាការបច្ចេកវិទ្យាថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ និងវាយតម្លៃពីរបៀបដែល AI អាចយកទៅអនុវត្តក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្មរបស់ពួកគេ។ ព្រឹត្តិការណ៍នេះក៏បានជួយពង្រឹងទំនាក់ទំនង រវាងអ្នកជំនាញបច្ចេកវិទ្យា និងសហគមន៍អាជីវកម្មនៅកម្ពុជា ខណៈដែលបរិវត្តកម្មឌីជីថលកាន់តែមានសារៈសំខាន់ សម្រាប់ការប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ច៕