ខ្សែប្រយុទ្ធ Kane ព្រមព្រៀងតកិច្ចសន្យាលេងឱ្យក្លិប Bayern Munich ដល់ឆ្នាំ២០២៩
16-10-2026 14:14
(បរទេស)៖ ប្រធានក្រុមតោកំណាចអង់គ្លេស Harry Kane ត្រូវបានគេរាយការណ៍ថា បានយល់ព្រមក្នុងការបន្តកិច្ចសន្យាថ្មីជាមួយក្លិប Bayern Munich របស់អាល្លឺម៉ង់ដល់ឆ្នាំ២០២៩ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ Sky Sports។
ទាំងកីឡាករវ័យ ៣៣ឆ្នាំ និងក្រុមគ្រួសាររបស់លោកធ្លាប់បាននិយាយថា មានការចាប់អារម្មណ៍ និងសេចក្តីសុខជាខ្លាំងក្នុងការរស់នៅទីក្រុង Munich អាចជាមូលហេតុ ក្នុងការបន្តលេងនៅ Bayern នេះទៀតដែរ។
Kane រកបាន ៧២គ្រាប់សម្រាប់ក្រុមជើងឯកលីគ Bundesliga និងជម្រើសជាតិតោកំណាចអង់គ្លេសនារដូវកាលមុន រួមទាំងនៅព្រឹត្តិករណ៍ World Cup 2026 ទៀត ញាំងឱ្យតារាឆ្នើមដែលក្រុមខ្លារខិនទិញពី Tottenham Hotspur រូបនេះមានឈ្មោះក្នុងបញ្ជីប្រជែងពានបាល់មាស Ballon dÓr 2026 ទៀតផង។
ការលេងនៅ Bayern រូបលោកបានឈ្នះពាន Bundesliga ២លើក និងលើកដំបូងកាលឆ្នាំ២០២៥ ដែលជាពានធំលើកដំបូងក្នុងអាជីពលើវាលស្មៅបៃតង និងបន្តបន្ទាប់មកទៀតមានពាន German Cup និង German Super Cup ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ៕




