* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba
* ឥណ្ឌា ក្លាយជាប្រទេសចុងក្រោយគេ រាយការណ៍ពីសកម្មភាពមិនប្រក្រតីរបស់ AI Agent

James នឹងត្រូវអវត្តមានពីតោខៀវ Chelsea ៣ខែ ក្រោយវះកាត់ជង្គង់រួចរាល់

17-10-2026 09:06

(បរទេស)៖ ប្រធានក្រុម Reece James នឹងត្រូវអវត្តមានពីក្លិបតោខៀវ Chelsea មានរយៈពេល ៣ខែ ក្រោយការវះកាត់ជង្គង់បានជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ខ្សែការពារចាស់វស្សានៅ Chelsea វ័យ ២៦ឆ្នាំរូបនេះ បានរងរបួសជាទម្ងន់នៅអំឡុងពេលហ្វឹកហាត់របស់តោខៀវត្រៀមលេងទល់នឹងក្រុម AFC Bournemouth ដែលពួកគេបានបំបាក់ ៥-១ ក្នុងលីគ Premier League កាលពីចុងសប្តាហ៍មុន ក្រោយការពិនិត្យដែលតម្រូវតែវះកាត់ដាច់ខាត។

ទន្ទឹមគ្នានោះដែរ រូបគេបច្ចុប្បន្នបានកំពុងសម្រាកព្យាបាល និងមើលថែទាំដោយក្រុមគ្រូពេទ្យនៃក្លិប Chelsea និងពុំទាន់កំណត់បានថា នឹងវិលត្រឡប់ចូលទីលានវិញពេលណានោះទេ ដោយគ្រាន់ដឹងថា ចាប់ពី ៣ខែឡើងទៅតែប៉ុណ្ណោះ។

James តែងតែញាំញីដោយបញ្ហារបួសជាទម្ងន់ ក្នុងរយៈពេល ២-៣រដូវកាលចុងក្រោយនេះ និងបានញាំងឱ្យលោកអវត្តមានក្នុងការប្រកួតជាច្រើនផងដែរ ជាពិសេសជាមួយជម្រើសជាតិតោកំណាចអង់គ្លេស ពោលគឺចាប់តាំងពី World Cup 2022 នៅប្រទេសកាតាមកម្ល៉េះ៕