* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba
* ឥណ្ឌា ក្លាយជាប្រទេសចុងក្រោយគេ រាយការណ៍ពីសកម្មភាពមិនប្រក្រតីរបស់ AI Agent

Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

17-10-2026 09:06

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Tencent បានឱ្យដឹងថា ភ្នាក់ងារបញ្ញាសិប្បនិម្មិត (AI agents) ដែលប្រើសម្រាប់វាយតម្លៃម៉ូដែល AI របស់ភាគីទីបី បានបង្ហាញឥរិយាបថរុករកគេហទំព័រខុសពីការគ្រោងទុក។ ហេតុការណ៍នេះបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាព AI ខណៈភ្នាក់ងារបែបនេះអាចធ្វើសកម្មភាពលើសពីភារកិច្ចដែលបានកំណត់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

របាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាព AI Swarmchasers បានឱ្យដឹងថា ភ្នាក់ងារ AI ដែលក្រុមនេះភ្ជាប់ទៅនឹងហេដ្ឋារចនាសម្ព័ន្ធ Tencent Cloud បានព្យាយាមជាច្រើនលើក ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ដើម្បីស្វែងរកព័ត៌មានពីកម្មវិធីផែនទី Amap របស់ក្រុមហ៊ុន Alibaba។ ព័ត៌មានដែលស្វែងរករួមមានច្រកចូលដែលគេនិយមប្រើនៅតាមសួនឧទ្យាន សារមន្ទីរ និងសួនសត្វក្នុងប្រទេសចិន។ បន្ទាប់ពីសំណើស្វ័យប្រវត្តិធម្មតាត្រូវបានរារាំង ភ្នាក់ងារទាំងនេះបានសាកល្បងវិធីផ្សេងៗទៀតដើម្បីចូលទៅយកព័ត៌មាន។

ក្រុមហ៊ុន Tencent Hunyuan បានបញ្ជាក់តាមបណ្តាញសង្គម X ថា សកម្មភាពទាំងនេះមិនមានប្រភពចេញពីម៉ូដែល Hunyuan របស់ខ្លួនទេ ហើយការត្រួតពិនិត្យមិនបានរកឃើញភស្តុតាងនៃការកំណត់គោលដៅដោយចេតនា ឬការសម្របសម្រួលគ្នាឡើយ។ ក្រុមហ៊ុនក៏បាននិយាយថា ខ្លួនយកការរកឃើញនេះយ៉ាងយកចិត្តទុកដាក់ និងកំពុងពង្រឹងការគ្រប់គ្រងសិទ្ធិចូលប្រើបណ្តាញ ព្រមទាំងការតាមដានសកម្មភាពរបស់ភ្នាក់ងារ AI។

គួរជម្រាបថា Swarmchasers បានកត់ត្រាការព្យាយាមចំនួន ២,៨១៨លើក ដែលភាគច្រើនបរាជ័យ ឬត្រូវបានរារាំងដោយប្រព័ន្ធការពាររបស់ Amap។ ទោះយ៉ាងណា សំណើមួយចំនួនបានទទួលព័ត៌មានតាមរយៈទំព័រដែលរក្សាទុកក្នុងឃ្លាំងសម្ងាត់ និងសេវាអន្តរការី រួមទាំងព័ត៌មានអំពីអ្នកទស្សនាសួនសត្វ Chengdu។ អ្នកស្រាវជ្រាវមិនអាចបញ្ជាក់ថា ភ្នាក់ងារ AI បានអានព័ត៌មានទាំងនោះ ឬបំពេញភារកិច្ចរបស់ខ្លួនបានសម្រេចឬនៅទេ។ ខណៈក្រុមហ៊ុន Alibaba បានបដិសេធមិនធ្វើអត្ថាធិប្បាយ៕