* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba
* ឥណ្ឌា ក្លាយជាប្រទេសចុងក្រោយគេ រាយការណ៍ពីសកម្មភាពមិនប្រក្រតីរបស់ AI Agent

សាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ AISPP រៀបចំកម្មវិធីផ្សព្វផ្សាយព័ត៌មានសិក្សា និងឱកាសអាហារូបករណ៍ពីសាកលវិទ្យាល័យ «Western Sydney University»

17-10-2026 14:36

(ភ្នំពេញ)៖ ពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី! ពីមហិច្ឆតា ឆ្ពោះទៅភាពអស្ចារ្យ! សាលាអន្តរជាតិអូស្ត្រាលី​ភ្នំពេញ (AISPP) រៀបចំកម្មវិធីផ្សព្វផ្សាយព័ត៌មានសិក្សា និងឱកាសអាហារូបករណ៍ពីសាកលវិទ្យាល័យ «Western Sydney University» ដើម្បីនាំមកនូវឱកាសសិក្សាជំនាញល្អៗថ្នាក់ឧត្តមសិក្សានៅប្រទេស​អូស្ត្រាលី ជូនដល់សិស្សានុសិស្ស។

នេះគឺជាឱកាសដ៏ពិសេសសម្រាប់សិស្សានុសិស្ស ក្នុងការស្វែងយល់អំពីការអប់រំកម្រិតអន្តរជាតិ ឱកាស​ទទួល​បានអាហារូបករណ៍ និងព័ត៌មានសំខាន់ៗសម្រាប់ការបន្តការសិក្សានៅសាកលវិទ្យាល័យ Western Sydn​ey University ប្រទេសអូស្ត្រាលី។

តើអ្វីខ្លះដែលលោកអ្នកនឹងទទួលបានពីកម្មវិធីនេះ?
* ស្វែងយល់អំពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ។
* ទទួលបានព័ត៌មានអំពីឱកាសអាហារូបករណ៍ និងលក្ខខណ្ឌនៃការដាក់ពាក្យស្នើសុំ។
* ស្វែងយល់អំពីជម្រើសនៃការបន្តការសិក្សានៅបរទេស និងឱកាសការងារនាពេលអនាគត។
* ជួបជាមួយតំណាងសាកលវិទ្យាល័យដោយផ្ទាល់ និងសាកសួរសំណួរផ្សេងៗ។
* ទទួលបានការប្រឹក្សាយោបល់ស្របតាមតម្រូវការផ្ទាល់ខ្លួន អំពីការចូលរៀននៅសាកលវិទ្យាល័យ និងការរៀបចំផែនការសិក្សានាពេលអនាគត។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅសាលមហោស្រព AISPP រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៖០០នាទីរសៀលតទៅ។

មិនថាអ្នកកំពុងរៀបចំផែនការសិក្សានៅសាកលវិទ្យាល័យ ស្វែងរកឱកាសអាហារូបករណ៍ ឬមានក្តីស្រមៃ​ចង់ប​ន្ត​ការសិក្សានៅប្រទេសអូស្ត្រាលីនោះទេ កម្មវិធីដ៏ពិសេសនេះអាចជាជំហានដំបូងរបស់​អ្នកឆ្ពោះទៅរក​អនាគត​ដ៏ត្រចះត្រចង់។

នៅ AISPP មិនត្រឹមតែផ្តល់ការអប់រំដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងភ្ជាប់ពួកគាត់ទៅ​កាន់​ឱកាសសិក្សានៅទូទាំងពិភពលោក និងផ្តល់សមត្ថភាពឱ្យពួកគេប្រែក្លាយមហិច្ឆតាទៅជាសមិទ្ធផល​ពិតប្រាកដ។

សូមចុះឈ្មោះ ដោយសារកន្លែងមានកំណត់៖
https://docs.google.com/forms/d/11VcZtQ9YMpL6dfErbz6hyaE7kQIfbTYuXQfGx2Oz1Dk/edit