* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba
* ឥណ្ឌា ក្លាយជាប្រទេសចុងក្រោយគេ រាយការណ៍ពីសកម្មភាពមិនប្រក្រតីរបស់ AI Agent

ក្រុមបាល់ទះ «U20» ខ្លាំងៗទាំង ១៣ ត្រៀមប្រជែងជើងឯក «WURKZ Special Volleyball Cup U20 2026» ចាប់ពីថ្ងៃទី១៨-២៥ ខែតុលា!

17-10-2026 15:06

(ភ្នំពេញ)៖ ក្រុមបាល់ទះយុវជនខ្លាំងៗទាំង ១៣ មកពី ៥ ពូល បានត្រៀមខ្លួនរួចរាល់សម្រាប់វគ្គផ្ដាច់ព្រ័ត្រ «WURKZ Special Volleyball Cup U20 2026» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមការឧបត្ថម្ភផ្ដាច់មុខពីភេសជ្ជៈប៉ូវកម្លាំង វើក។

ការមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ គឺជាលទ្ធផលនៃការខិតខំហ្វឹកហាត់ និងប្រកួតប្រជែងរបស់កីឡាករវ័យក្មេងនីមួយៗ ដើម្បីដណ្ដើមតំណែងជើងឯក អមជាមួយប្រាក់រង្វាន់រហូតដល់ ៥០លានរៀល។ ចំណែកក្រុមចំណាត់ថ្នាក់លេខ២ ទទួលបាន ២០លានរៀល លេខ៣ ទទួលបាន ១២លានរៀល និងលេខ៤ ទទួលបាន ៨លានរៀល ព្រមទាំងរង្វាន់ឯកត្តជនចំនួន ១លានរៀល ក្នុងមួយពានផងដែរ។

តាមរយៈការបន្តឧបត្ថម្ភរយៈពេល ៣ ឆ្នាំជាប់គ្នា វើក ដែលជាផលិតផលខ្មែរ មានមោទនភាពក្នុងការចូលរួមបង្កើតឱកាស ឱ្យយុវជនមកពីបណ្ដាខេត្តបានប្រកួត បង្ហាញសមត្ថភាព និងទទួលបានបទពិសោធន៍ថ្មីៗ ដើម្បីបន្តដំណើររបស់ពួកគេក្នុងវិស័យបាល់ទះកម្ពុជា។

កុំភ្លេចមកចូលរួមទស្សនា និងផ្តល់កម្លាំងចិត្តដល់ក្រុមយុវជនទាំង ១៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែតុលាតទៅ។

វើក ជំរុញ បង្កើនយុវជនបន្តវេនកីឡាបាល់ទះ សុះសាយគ្រប់ខេត្តក្រុង!៕