* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba
* ឥណ្ឌា ក្លាយជាប្រទេសចុងក្រោយគេ រាយការណ៍ពីសកម្មភាពមិនប្រក្រតីរបស់ AI Agent

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ចរោងចក្រផលិតសម្ភារៈសំណង់របស់ ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ដើម្បីស្វែងយល់ពីសមិទ្ធផល និងសក្តានុពលនៃផលិតកម្មក្នុងស្រុក

17-10-2026 18:01

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ លោក ច សូ មីន (Kyaw Soe Min) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូមីយ៉ាន់ម៉ា អញ្ជើញបំពេញទស្សនកិច្ចនៅរោងចក្រផលិតសម្ភារៈសំណង់របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ដែលមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកស្រីអគ្គនាយិកា គឹម ចាន់ថា និងថ្នាក់ដឹកនាំក្រុមហ៊ុន។

ដំណើរទស្សនកិច្ចនេះ គឺជាកិត្តិយសដ៏វិសេសសម្រាប់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ដែលបានទទួលស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ដើម្បីស្វែងយល់បន្ថែមអំពីសមិទ្ធផល សមត្ថភាពផលិតកម្ម និងសក្តានុពលរបស់ក្រុមហ៊ុនក្នុងការផលិតសម្ភារៈសំណង់នៅកម្ពុជា។
ក្នុងឱកាសនេះ គណៈប្រតិភូបានអញ្ជើញទស្សនារោងចក្រផលិត ក្បឿង ជីប ម៉ុង ទុយោ ជីប ម៉ុង និងដែកទីប- ស ជីប ម៉ុង ព្រមទាំងស្វែងយល់អំពីដំណើរការផលិតកម្ម និងផលិតផលសម្ភារៈសំណង់របស់ក្រុមហ៊ុន។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយសម្រាប់ក្រុមហ៊ុនក្នុងការចែករំលែកអំពីការអភិវឌ្ឍសមត្ថភាពផលិតកម្ម ការបង្កើតផលិតផលក្នុងស្រុក និងការចូលរួមចំណែកក្នុងការផ្គត់ផ្គង់សម្ភារៈសំណង់សម្រាប់ទីផ្សារកម្ពុជា។

ក្នុងនាមជាក្រុមហ៊ុនខ្មែរដែលមានសកម្មភាពក្នុងវិស័យផលិតកម្មសម្ភារៈសំណង់ ក្រុមហ៊ុននឹងបន្តផ្តោតលើការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រឹងសមត្ថភាពផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវិស័យសំណង់ដែលកំពុងវិវឌ្ឍនៅកម្ពុជា។ ការផលិតសម្ភារៈសំណង់ក្នុងស្រុកក៏ជាផ្នែកមួយនៃការរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មក្នុងប្រទេស និងការលើកកម្ពស់សក្តានុពលផលិតកម្មរបស់កម្ពុជា។

ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ មានមោទនភាពក្នុងការចូលរួមអភិវឌ្ឍផលិតកម្មសម្ភារៈសំណង់ក្នុងស្រុក នឹងបន្តប្តេជ្ញាផ្តល់ផលិតផលដែលឆ្លើយតបនឹងតម្រូវការទីផ្សារ ព្រមទាំងរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា៕