បង់ពន្ធមធ្យោបាយដឹកជញ្ជូន កាន់តែងាយស្រួលជាមួយ «Chip Mong Bank App»
19-10-2026 10:09
(ភ្នំពេញ)៖ ការបង់ពន្ធមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ គឺជាកាតព្វកិច្ចដ៏សំខាន់មួយ សម្រាប់ម្ចាស់យានជំនិះគ្រប់ប្រភេទ។ ដើម្បីជួយសម្រួលដល់ការបំពេញកាតព្វកិច្ចនេះ ឱ្យកាន់តែមានភាពងាយស្រួល រហ័ស និងមានប្រសិទ្ធភាព ធនាគារ ជីប ម៉ុង ផ្តល់ជូននូវសេវាបង់ពន្ធមធ្យោបាយដឹកជញ្ជូន តាមប្រព័ន្ធឌីជីថល តាមរយៈ Chip Mong Bank App ដែលអនុញ្ញាតឱ្យអតិថិជនអាចបង់ពន្ធបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ជាមួយ Chip Mong Bank App លោកអ្នកពុំចាំបាច់ចំណាយពេលធ្វើដំណើរ ទៅកាន់ទីតាំងបង់ពន្ធដោយផ្ទាល់ ឬរង់ចាំយូរទៀតនោះទេ។ ដំណើរការបង់ពន្ធមានភាពសាមញ្ញ ងាយស្រួល និងឆាប់រហ័ស ដោយគ្រាន់តែអនុវត្តតាមជំហានមួយចំនួននៅលើកម្មវិធី ដែលជួយសន្សំពេលវេលា និងផ្តល់ភាពងាយស្រួលកាន់តែប្រសើរដល់អតិថិជន។
ធនាគារ ជីប ម៉ុង សូមរំឭកដល់ម្ចាស់យានជំនិះគ្រប់ប្រភេទ ឱ្យរួសរាន់បំពេញកាតព្វកិច្ចបង់ពន្ធមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៦ ឱ្យបានទាន់ពេលវេលា។ ការប្រមូលពន្ធមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៦ បានចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា និងបន្តរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ ការបង់ពន្ធឱ្យបានទាន់ពេលវេលា មិនត្រឹមតែជាការបំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិជាធរមានប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យលោកអ្នកជៀសវាងការផាកពិន័យ ដែលអាចកើតមានផងដែរ។
ក្នុងនាមជាធនាគារខ្មែរ ធនាគារ ជីប ម៉ុង បន្តអភិវឌ្ឍដំណោះស្រាយហិរញ្ញវត្ថុបែបឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងផ្តល់ជូនបទពិសោធន៍ប្រើប្រាស់សេវាធនាគារ ដែលកាន់តែងាយស្រួល រហ័ស និងមានសុវត្ថិភាព។ តាមរយៈ Chip Mong Bank App ការបង់ពន្ធមធ្យោបាយដឹកជញ្ជូនកាន់តែសាមញ្ញ ដោយអាចធ្វើប្រតិបត្តិការបានដោយផ្ទាល់ពីទូរសព្ទដៃ។
សូមទាញយក និងប្រើប្រាស់ Chip Mong Bank App ដើម្បីបង់ពន្ធមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៦ ឱ្យបានទាន់ពេលវេលា និងទទួលបានបទពិសោធន៍ប្រើប្រាស់ សេវាធនាគារឌីជីថលប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។
ដោនឡូត Chip Mong Bank App ឥឡូវនេះ៖ https://www.chipmongbank.com/app៕



